អាណិតណាស់ ! ក្មួយប្រុសម្នាក់ កើតជំងឺជើងធំចម្លែក ហើយម្រាមដៃក៏ពិការ សង្ឃឹមសប្បុរសជនជួយ ព្រោះក្មួយត្រូវការប្រាក់ ដើម្បីវះកាត់...មានវិដេអូ
ស៊ីហៀង
-

មហាជន បងា្ហញការអាណិតអាសូរ ជាខ្លាំងពេលបានឃើញសភាពរបស់ក្មេងប្រុសម្នាក់ កើតមកមានជើងចម្លែក ហើយនៅពេលនេះ សភាពរបស់ក្មេងប្រុសរូបនេះ កាន់តែធំៗ ខុសពីធម្មតា ហើយដៃរបស់ប្អូនប្រុស ក៏ពិការថែមទៀតផង។ ក្មេងប្រុសរូបនេះ មានស្រុកកំណើតនៅភូមិ សំរោង ឃុំ ក្តឿងរាយ ស្រុក កញ្រ្ចៀច ខេត្ត ព្រៃវែង។

ជាក់ស្តែងបើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phal Pheakdey បានបង្ហោះសារឲ្យដឹងថា "ក្មេងប្រុសម្នាក់នេះរស់នៅភូមិ សំរោង ឃុំ ក្តឿងរាយ ស្រុក កញ្រ្ចៀច ខេត្ត ព្រៃវែង ជើងរបស់គាត់មានសភាពបែបនេះពីកំណើត ប៉ុន្តែឥឡូវនេះ ជើងគាត់ចាប់ផ្តើម ខ្លាយបន្តិចម្តងៗ។ ដោយសារជីវភាព ឪពុកម្តាយ ខ្វះខាត គ្មានលទ្ធភាព យកកូនមកពេទ្យដើម្បីវះកាត់ ! ខ្ញុំបាទ តំណាងអោយ ឪពុក ម្តាយ ក្មេងប្រុស សូមលើកម្រាមដៃដប់ អង្វរ អំពាវនាវ ដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក ឧកញ្ញា អ្នក ឧកញ្ញា លោក លោកស្រី សូមមេត្តាជួយក្មេងប្រុសម្នាក់នេះផង ! សូមអរគុណ My ABA : 001 301 740 (PHAL PHEAKDEY) Tel : 089 577 968 (Telegram)"។

មានវិដេអូ៖