រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទផ្លូវជាតិលេខ ២ ជាបណ្តោះអាសន្ន ដោយសារតែ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារឲ្យដឹងថា យោងតាមការណែនាំពីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ

សេចក្តីជូនដំណឹង ! ដោយស្ថានភាពទឹកជំនន់បាននិងកំពុងហូរកាត់ពីលើផ្លូវជាតិលេខ ២ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្តាលអោយទឹកហូរច្រោះ បាក់ជើងទេរផ្លូវ។

ដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបិទចរាចរទាំងស្រុងជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២០និង០០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ សូមសាធារណជនមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយសេចក្តីអនុគ្រោះ"។