ទឹកចិត្តម្តាយ ! ម៉ាក់​ តារាសម្តែង តូតា មកដល់មន្ទីរពេទ្យភ្លាម បង្រៀនវិធីសាស្រ្តកូនស្រីភ្លែត ធ្វើម្តេចឲ្យឆាប់សំរាលកូនភ្លាមៗ លឿនៗ...មានវិដេអូ
ស៊ីហៀង
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កន្លងមក តារាសម្តែងស្រី​ដ៏មានប្រជាប្រិយភាព និងជាអ្នកលក់អនឡាញ ដ៏មានឈ្មោះល្បី អ្នកនាង ម៉ាក សែនសូនីតា បានសម្រាលកូន ដោយសុវត្ថិភាព​ និងមានសុខភាពល្អ ទាំងម្តាយទាំងកូន ។ ជាមួយគ្នានោះផងដែរ មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសរសើរជាប់មាត់ថា កូនប្រុសរបស់អ្នកនាង ពិតជាមានភាពស្រស់ស្អាត និងមានសុខភាពល្អណាស់។

អ្វីដែលធ្វើឲ្យអ្នកនាង ម៉ាក សែនសូនីតា ចង់ចាំ និងចាំមិនភ្លេចនោះ គឺពាក្យរបស់អ្នកម្តាយ បានប្រាប់ទៅកាន់អ្នកនាង ក្នុងពេលឈឺពោះ និងវិធីសាស្រ្ត ដ៏ល្អពីអ្នកម្តាយ ដើម្បីឲ្យកូនឆាប់សម្រាលកូនលឿន ។ ម៉ាក សែនសូនីតា បានប្រាប់តាមរយៈវិដេអូ ឃ្លីបថា "ទឹកចិត្តម្តាយ មកដល់ភ្លាមបង្រៀនវិធីសាស្រ្តកូន...ធ្វើមេចអោយឆាប់សំរាលកូនភ្លាមៗលឿនៗទោះស្បួនទើបបើកបាន2លេខក៏ដោយ មើលគាត់ហើយអត់សើចអត់បាន សំខាន់អត់ភ្លេចទេរឿងពាក់គ្រឿងអលង្ការពេញខ្លួន មកមើលកូនសំរាលសោះនឹងហា៎ ឱ...អ្នកម្តាយអើយ!!!"។

ភ្លាមនោះៗក៏មានអ្នកចូលមកខិនថា "មេីលបងហេីយនឹកម៉ាក់ខ្ញុំណាស់ បងមានម៉ាក់ ផ្ដល់កំលាំងចិត្ត ចាំប្រាប់ពេលបងឈឺពេាះ ឯខ្ញុំវិញជិតដល់ថ្ងៃសម្រាល់ហេីយមិនដឹងមុិចម៉ាទេ"។ បងអត់សេីចម៉ាក់ទេ​ តែសេីចអាក្បាលខូចហ្នឹង​ ចេះនិយាយឱ្យម៉ាក់ទៅកេីត"។ គាត់និយាយត្រូវឃីមខ្ញុំធ្លាប់ប្រាប់ដែរពេលណាយើងឈឺពោះអោយយើងប្រឹងខ្លួនឯងខ្លះអោយវាឆាប់កើតហើយកាត់បន្ថយការឈឺទៀត"។

មានវិដេអូ៖