ដើម្បីជាតិទាំងមូល ! តំណាងរាស្រ្តថៃម្នាក់ ព្រមអា រ ដៃសម្រក់ ឈា ម ក្នុងពេលប្រជុំសភា ព្រោះតែមិនចង់...(មានវិដេអូ)
ស៊ីហៀង
-

បរទេស ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅក្នុងប្រទេសថៃពេលនេះបាកំពុងតែមានបាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ហើយការ​តវ៉ា​របស់​ក្រុម​យុវជន​ចាប់តាំងពី​ពាក់កណ្តាល​ខែកក្កដា​មក ​ផ្តោត​លើ​ចំណុច៣ធំៗដោយ​មិនបាន​ប្ដូរ​គោលដៅ​នោះ​គឺបន្ថយអំណាច​ក្សត្រ បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ឡើងវិញ និងសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ។

យ៉ាងណាមិញនៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០នេះ ប្រទេសថៃបានបើកកិច្ចប្រជុំសភា​ពិសេស​មួយស្តីអំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេស ។ 

ហើយក្នុងនោះដែរឃើញថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោក Wisarn Techateerawat វ័យ៦៤ឆ្នាំមកពីគណបក្សភឿថៃ បាន​ អា រ ដៃសម្រក់ ឈា ម ​ក្នុងអំឡុង​កិច្ចប្រជុំសភា​ពិសេស​មួយនោះក្នុងគោលបំណងមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗដែលសុទ្ធតែជានិស្សិតនោះឡើយ ពោលគឺ​លោកមិនចង់ឃើញ​ ឈា ម របស់​ប្រជាជនហូរឡើយ។​

ក្រោយធ្វើបែបនេះរួចតំណាងរាស្រ្តបក្សប្រឆាំងខាងលើ ត្រូវបានបញ្ជូន​ទៅមន្ទីរពេទ្យ ដោយរបួសរបស់លោកត្រូវបានដេរអស់៩ថ្នេរ ហើយ កិច្ចប្រជុំសភានេះ មិនផ្អាកត្រឹមហ្នឹងឡើយ ដោយបន្តកិច្ចពិភាក្សាគ្នាដដែល បើទោះបីជាលោក Wisarn Techateerawat ធ្វើបែបនេះក៏ដោយ ៕