ហ្វេសប៊ុក ៖ ពិតណាស់នៅកាលពីម្សិលមិញនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានអាពាហ៍ពិពាហ៍មួយដោយខាងកូនកំលោះមាននវ័យចាស់ជាងកូនក្រមុំហើយគូស្នេហ៍របស់អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យ៉ាងណាមិញខាងកូនកំលោះត្រូវបានគេស្គាល់ថាជាជនជាតិចិន និងមានឈ្មោះថា សឺ សុងប៊ាង ចំណែកឯកូនក្រមុំ ជាជនជាតិខ្មែរ មានឈ្មោះ ម៉េង សូដា។ ហើយនៅកាលពិម្សិលមិញនេះនៅលើគេហទំព័ររបស់កូនក្រមុំដែលមានឈ្មោះថា Soda Meng បានបង្ហោះបែបនេះថា ៖« អគុណប្ដីសំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូតអស់រយៈពេល8ឆ្នាំ អគុណដែលមិនប្រកាន់អតីកាលរបស់អូន អគុណដែលព្រមទទួលយកអូន មិនថាអូនធ្វើខុសកំហុសតូចធំបងតែងតែអភ័យទោសអោយអូនរហូត បងពិតជាបុសរដល់ល្អម្នាក់ដែលចេះស្រលាញ់ចេះអភ័យទោស ចេះអន់អោន ចេះទទួលយកទាំងចំនុចល្អនឹងចំនុចអាក្រក់របស់អូន ចេះស្រលាញ់អូននឹងប៉ាក់ម៉ាក់របស់អូន អូនអគុណទឹកចិត្តរបស់បង ចាប់ពីពេលនេះអូននឹងមិនធ្វើខុសចំពោះបងទៀតនោះទេ យើងនឹងរស់នៅជាប្ដីប្រពន្ធជារាងរហូតទៅ អូននឹងមើលថែបងអស់មួយជីវិតរបស់អូន អតីកាលរបស់អូនអាចនឹងស្គាល់មនុស្សជាច្រើនតែមនុស្សទាំងអស់នោះមិនមានចិត្តដែលទទួលយកអូនដូចជាបងនោះទេ យរៈពេល8ឆ្នាំកន្លមកទើបអូនដឹងថាមានតែបងដែលស្រលាញ់អូនជាអូនពិតប្រកត់ អគុណណាស់លោកប្ដី»។

បន្ទាប់ពីបង្ហោះសារខាងលើរួច ក្រោយមកខាងកូនក្រមុំក៏បានបង្ហោះសារមួយទៀតបែបនេះថា ៖ «បើដឹងថារាបការល្បីចឹង រាបការយូហើយខ្ញុំអាយុ30ឆ្នាំហើយ មានគេថាខ្ញុំក្មេងទៀត» ៕












