ក្តៅៗ ទីបំផុតការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់អាមេរិកកំពុងតែប្រព្រឹត្តទៅយ៉ាងក្តៅគគុក...
-

(បរទេស)៖សហរដ្ធអាមេរិកបានធ្វើការបើកការិយាល័យបោះឆ្នោតរបស់ពួកគេសំរាប់ពលរដ្ធអាមេរិកធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់ពួកគេដែលបេក្ខភាពគឺលោកប្រធានាធិបតីលោកDonal Trumpនិងគូរប្រជែងរបស់លោកដែលមកពីគណៈបក្សប្រជាធិបតេយ្យគឺលោកJoe Biden។តាមការបោះឆ្នោតតាមប្រអប់mail បានអោយដឹងថាមានពលរដ្ធអាមេរិកនៅក្នុងរដ្ធជាច្រើនសរុបចំនួន៩៨លាននាក់ដែលបានធ្វើការបោះឆ្នោតរួចរាល់មុនពេលរបស់ពួកគេរួចរាល់ ពោលគឺមុនពេលមួយថ្ងៃនៃការបោះឆ្នោតចាប់ផ្តើម។

តាមទិន្ន័យបឋមបានអោយដឹងថា គឺលោកJoe Bidenកំពុងតែមានការនំាមុខរបស់លោកTrumpនេះបើយោងតាមទិន្ន័យvoteជាបឋមរបស់អ្នកដែលបានបោះឆ្នោតរួចរាល់ ប៉ុន្តែយ៉ាងណាក៏ដោយយើងពុំទាន់ដឹងលទ្ធផលនៅឡើយទេខណណៈដែលសហរដ្ធអាមេរិកកំពុងតែចាប់ផ្តើមការបោះឆ្នោតសរុបរបស់នៅថ្ងៃទី៣វិច្ឆការបស់ខ្លួននៅឡើយទេ។គួរបញ្ជាក់ផងដែរថាសហរដ្ធអាមេរិករៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់ខ្លួននៅក្នុងស្ថានភាពរាត្បាតជំងឺcovid-19 ហើយអាមេរិកគឺមានចំនួនអ្នកឆ្លងច្រើនជាងគេនៅក្នុងពិភពលោកដោយគិតត្រឹមតែ២៤ម៉ោងគឺមានអ្នកឆ្លងរហូតទៅដល់១០០,០០០នាក់។

ក៏ប៉ុន្តែអាមេរិកជាប្រទេសដែលទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនជុំវិញពិភពលោកក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ។កាលពីព្រឹកថ្ងៃទី៣វិច្ឆកានេះលោកTrumpបានទីធ្វើការបោះឆ្នោតនៅក្នុងរដ្ធFloridaដោយលោកបាននិយាយនិងកាន់សន្លឹកឆ្នោតដោយទឹកមុខញញឹមថា ខ្ញុំបានបោះឆ្នោតអោយបុរសម្នាក់ដែលមានឈ្មោះថាTrump លោកបានបន្តថាជំងឺកូវីដបានធ្វើអោយពលរដ្ធអាមេរិកមានការពិបាកក្នុងការទៅបោះឆ្នោតប៉ុន្តែសូមគ្រប់គ្នាកុំមានការព្រួយបារម្ភអីព្រោះប្រអប់ដាក់សន្លឹកឆ្នោតគឺមាននៅគ្រប់ទីកន្លែងហើយនិងធានាបាននូវសុវត្ថិភាពសន្លឹកឆ្នោតគ្រប់គ្នាបានយ៉ាងល្អបំផុត។

ពេលនេះគឺជាជម្រើសរបស់គ្រប់គ្នាថាចង់ដើរទៅជាមួយអ្នកដែលមានស្វាហាប់និងធ្វើអោយអាមេរិកកាន់តែរីកចំរើនឬមួយជ្រើសរើសប្រធានាធិបតីដែលដូចជាអ្នកកើតជំងឺបាក់ទឹកចិត្តដើម្បីធ្វើការដឹកនំាប្រទេស។ចំនែកលោកBidenបានធ្វើការវាយប្រហារលោកTrumpដែលចំពោះការឆ្លើយតបយឺតយ៉ាវនៃជំងឺរាត្បាតcovid-19ដែលធ្វើអោយស្ថានភាពសេដ្ធកិច្ចរបស់អាមេរិកគឺមានការធ្លាក់ចុះជាខ្លំាង លោកបន្តថា វាគួរតែដល់ពេលហើយដែលDonal Trumpត្រូវរៀបបង្វិចខោរអាវរបស់ខ្លួនហើយត្រលប់ទៅផ្ទះរបស់គេវិញ៕


ប្រែសម្រួលដោយ ដាណយ

ប្រភព៖cgtn