(អាមេរិក)៖ស្របពេលដែលសហរដ្ធអាមេរិកកំពុងតែដំណើរការការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៦របស់ពួកគេនៅថ្ងៃទី៣ខែវិច្ឆការនេះ គេឃើញមានបុរសម្នា់ដែលបានពាក់មួកជានាក់គំាទ្រលោកTrump ហើយត្រូវបានគេស្គាល់ថាជាអតីតបេក្ខជនមួយរូបមកពីគណៈបក្សសាធារណៈរដ្ធដែលមានវ័យ៣៦ឆ្នំាលោក Justin Dunn ដែលធ្លាប់ឈរឈ្មោះរដ្ធ North Carolina។លោកបានចូលមកក្នុងបរិវេណកន្លែងបោះឆ្នោតហើយ ត្រូវបានប៉ូលីសឃាត់ខ្លួនដោយរូបលោកមិនពាក់ម៉ាស់ហើយថែមទំាងមានកំាភ្លើងនៅជាប់ខ្លួនទៀតផង។
ប៉ូលីសបានអោយដឹងថាពួកគេបានហាមបុរសម្នាក់នេះចំនួន២លើករួចមកហើយដោយមិនអោយរូបគេមកបរិវេណកន្លែងបោះឆ្នោតបន្ទាប់ពីរូបគេគឺបានធ្វើការបោះឆ្នោតរួចហើយ។
ក៏ប៉ុន្តែ២ម៉ោងបន្ទាប់ពីប៉ូលីសបានហាមរូបគេរួចមកបុរសរូបនេះក៏បានត្រលប់ទៅការិយាល័យបោះឆ្នោតនៅក្នុងតំបន់ Charlotteម្តងទៀត ដោយរូបគេនៅឈរមិនព្រមទៅណាទំាងអស់រួមទំាងបានបង្ករការរំខានដល់អ្នកបោះឆ្នោតដទៃទៀតផង។
ក្រោយមកប៉ូលីសបានសំរេចចិត្តធ្វើការឃាតខ្លួនបុរសម្នាក់នេះហើយបានរកឃើញ កំា ភ្លើ ង ខ្លី មួយដើមនៅជាប់ចង្កេះរបស់គេ។គួរបញ្ជាក់ផងដែរថាបន្ទាប់ពីប៉ូលីសតំបន់Charlotteបានចាប់ខ្លួនរូបគេរួចមក បុរសម្នាក់នេះក៏បានបដិសេធថាគេមិនបានបង្ករការរំខានដល់អ្នកបោះឆ្នោតដទៃទេគឺពួកគេទំាងនោះជាអ្នកស្រែកដាក់ខ្លួនមុនតែប៉ុនោះ។
ហើយគេថែមទំាងបាននិយាយការពារខ្លួនឯងថា កំា ភ្លើ ង ដែលគេដាក់នៅជាប់ចង្កេះនេះគឺជា កំា ភ្លើ ង ស្របច្បាប់ហើយរូបគេតែងតែដាក់វាជាប់ខ្លួនជានិច្ចព្រោះរូបគេបារម្ភពីរឿងសុវត្ថិភាពដោយសារតែតំបន់ Charlotte មានករណី ឃា ត ក ម្ម កើនឡើងខ្លំាងពេកតែប៉ុនោះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖buzzfeednews