សត្វសេកចិញ្ចឹមមួយក្បាល បានជួយសង្រ្គោះជីវិតម្ចាស់របស់ខ្លួន ពីអគ្គីភ័យដែលបានឆាបឆេះ
-

(អូស្ត្រាលី)៖ កាលពីថ្ងៃពុធម្សិលមិញនេះ បុរសសញ្ជាតិអូស្រ្តាលីម្នាក់​ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះកំពស់២ជាន់របស់ខ្លួន នាពេលយប់រំលងអាធាត្រ ខណៈដែលខ្លួនកំពុងតែគេងលក់ស្កប់ស្កល់ បុរសម្នាក់នោះមានឈ្មោះថា Anton Nguyen រស់នៅក្នុងផ្ទះមួយក្នុងតំបន់ Brisbane, Queenland។

លោកបានប្រាប់អោយដឹងថា ខណៈដែលលោកកំពុងតែគេងលក់ស្កប់ស្កល់ លោកស្រាប់តែបានលឺសំលេងសត្វសេករបស់គាត់ដែលមានឈ្មោះថា Eric ស្រែកដាក់គាត់យ៉ាងខ្លំាងម្តងហើយម្តងទៀតមិនព្រមឈប់សោះ រហូតទាល់តែរូបលោកព្រមបើកភ្នែកមើលថាមានរឿងអ្វីកើតឡើងបានជា Eric ស្រែកមិនឈប់បែបនេះ។

បន្ទាប់មកលោកក៏បានចុះទៅខាងក្រោមដើម្បីមើលថាមានរឿងអ្វីកើតឡើងប៉ុន្តែពេលលោកទៅដល់អណ្តាតភ្លើ​ ងគឺបានឆា បឆេះពេញក្នុងផ្ទះរបស់គាត់ទៅហើយ ហើយក្នុងផ្ទះគឺពោរពេញទៅដោយផ្សែងហ៊ុមព័ទ្ធជិត។

ក្រោយពីបានឃើញហេតុការណ៏បែបនេះភ្លាម លោកក៏ប្រញាប់ប្រញាលរត់ទៅយកកាបូប និងអោបសត្វសេក Eric របស់គាត់ រត់ចេញពីក្នុងផ្ទះ ដើម្បីគេចខ្លួនមកកន្លែងមានសុវត្ថិភាពតែម្តងទៅ។

គួរបញ្ជាក់ផងដែរថាក្រុមពន្លត់អគ្គី ភ័ យបានទៅដល់នៅម៉ោង១និង០០នាទីរំលងអាធ្រាត្រម៉ោងនៅក្នុងស្រុក លោក Cameron Thomas ប្រធានក្រុមពន្លត់អគ្គី ភ័ យបានអោយដឹងថា ពេលដែលក្រុមការងាររបស់លោកកំពុងតែពន្លត Eric គឺស្រែកមិនឈប់សោះដូចជាប្រាប់អោយពួកគេគាត់ប្រញាប់ជួយពន្លត់ផ្ទះរបស់ម្ចាស់ខ្លួនអញ្ចឹងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរមិនទាន់រកឃើញមូលហេតុដែលបណ្តាលអោយមានអគ្គី ភ័យនេះកើតឡើងនៅឡើយទេ៕

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ noosanews