បុរសម្នាក់សំរេចចិត្តទិញសំបុត្រយន្តហោះពី London ទៅChicago ដើម្បីសុំនារីស្រស់ស្អាតម្នាក់រៀបការ ដោយសារតែរឿងមួយនេះ...
-

(បរទេស)៖បុរសសញ្ជាតិអង់គ្លេសម្នាក់ដែលជានាក់រចនាក្រាហ្វិកមានឈ្មោះថាAdam Lawrenceអាយុ២៩ឆ្នំា បានស្គាល់គ្នាជាមួយនិង Anna Hoseyវ័យ២៦ឆ្នំាតាមរយះFacebook បន្ទាប់លោក Lawrence បានផុសរូបខ្លួនអោបសត្វឆ្មារបស់ខ្លួន។ក្រោយមកAnna Hoseyក៏បាន like និង comment ថាគួរអោយស្រលាញ់ ក្រោយពីបានឃើញបែបនេះលោក Lawrence ក៏បាន ឆាតទៅHosey ភ្លាមតែម្តង។ ពួកគេក៏ចាប់ផ្តើមឆាតនិយាយជាមួយគ្នាជារៀងរាល់ថ្ងៃ ហើយក្រោយពីបានទាក់ទងគ្នាអស់រយះពេល២ខែ Lawrenceក៏សំរេចចិត្តទិញសំបុត្រយន្តហោះពី London ទៅChicago ដើម្បីជួបនិង Hosey។

ប៉ុន្តែជើងហោះហើររបស់Lawrenceត្រូវបានលុបចោលដោយសារតែអាមេរិកកំពុងវា យ ប្រ ហា​ រដោយជំងឺកកូវីដហើយត្រូវធ្វើការ Lockdow ប្រទេស។​ ដោយសារហេតុនោះ Hosey ក៏សំរេចចិត្តធ្វើដំណើរមកអង់គ្លេសវិញភ្លាមៗ បន្ទាប់ពីអង់គ្លេសបញ្ឈប់ការ Lockdown និងបើកជើងហោះហើររបស់ខ្លួនឡើងវិញ។ Hoseyបានប្រាប់អោយដឹងថា Lawrence​ បាននំានាងដើរលេងកន្លែងល្បីៗជាច្រើន នៅក្នុងទីក្រុង London មើលរឿងជាមួយគ្នា ញុាំបាយជាមួយគ្នា ដែលធ្វើអោយពួកគេស្គាល់ចិត្តគ្នាបានកាន់តែច្បាស់។

ក្រោយមកបន្ទាប់ពីជិតដល់ថ្ងៃដែលHosey ត្រូវត្រលប់ទៅអាមេរិកវិញ Lawrence ក៏បានសុំនាងរៀបការ នាងបានអោយដឹងថាខ្លួនពិតជារំភើបខ្លំាងណាស់ ហើយក៏បាននិយាយថាយល់ព្រម។ មិត្តភក្ភិនិងក្រុមគ្រួសាររបស់ពួកគេទំាងសងខាងពិតជាត្រេកអរចំពោះដំណឹងមួយនេះណាស់ ហើយចង់អោយពួកគេរៀបការអោយបានឆាប់ៗ ប៉ុន្តែពួកគេទំាង២មានគំរោងថានិងរៀបការនៅឆ្នំា២០២១ហើយបន្ទាប់់មកនិងរស់ជាមួយគ្នានៅទីក្រុងឡុនដុននេះតែម្តង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖foxnews