តោះមកស្គាល់សមាជិកម្នាក់របស់ក្រុម Blackpinkដែលមានជាងគេបំផុតក្នុងចំនោម តារាK-popនារីទំាងអស់នៅប្រទេសកូរ៉េ នាងមានទឹកប្រាក់រហូតដល់...
-


(បរទេស)៖​ដូចគ្រប់គ្នាបានដឹងមកហើយថា ក្រុមចំរៀងក្រុមK-popនារីកូរ៉េមួយក្រុមដែលមានអ្នកគំាទ្រច្រើនជាងគេបំផុតនៅក្នុងពិភពលោក​ហើយមានសមាជិកដ៏ស្រស់ស្អាតចំនួន៤រូបនោះគឺ ក្រុម Blackpink។

ពួកគេទំាងអស់គឺសុទ្ធសឹងតែមានទឹកប្រាក់រាប់លានដុល្លានៅក្នុងធនាគារ ប៉ុន្តែក្រឡេកមកមើលសមាជិកម្នាក់ដែលមានជាងគេបំផុតមិនត្រឹមតែក្នុងចំនោមសមាជិកក្នុងក្រុមគ្នាឯងនោះទេ គឺមានបំផុតក្នុងចំនោមក្រុមតារាចំរៀងនារីK-popទំាងអស់នៅក្នុងប្រទេសកូរ៉េ។តាមការចុះផ្សាយរបស់scmpកាលពីថ្ងៃ៥ ខែវិច្ឆិកា​ ឆ្នំា២០២០ បានអោយដឹងថា សមាជិកក្រុមBlackpinkម្នាក់នោះគឺ Lisa Manoban តារាK-popកូរ៉េ កើតឆ្នំា១៩៩៧ ដែលមានសញ្ជាតិថៃម្នាក់នេះ នាងមានទឹកប្រាក់នៅក្នុងធនាគាររហូតទៅដល់ ១០លានដុល្លាសហរដ្ធអាមេរិក។

ទឹកប្រាក់ដែលនាងមាននោះ គឺបានមកពីចំណូលក្រុមចំរៀងខ្លួនឯងផ្ទាល់ រួមទំាងបានមកពីការធ្វើទូតសុឆន្ទៈBrand ល្បីៗ ដូចជា Celine,Bulgari, MAC,AIS និងBrandល្បីៗមួយចំនួនទៀត។គេសង្កេតឃើញថាLisaប្រើប្រាស់សុទ្ធតែរបស់Brandថ្លៃៗដូចជានាឡិកា,គ្រឿងអលង្ការ,សំលៀកបំពាក់និងកាបូបជាដើម។

ហើយនៅពេលថ្មីៗនេះ នាងបានចំនាយទឹកប្រាក់រហូតដល់៨៣,០០០អាមេរិក ក្នុងការទិញកាបូបដែលមានBrandល្បីឈ្មោះមួយថែមទៀតផង។សមាជិកក្រុមបានអោយដឹងថា Lisaគឺជាមនុស្សដែលចិត្តល្អ ពេលខ្លះនាងគឺបានOrderអាហារជាច្រើនមកញំាជាមួយសមាជិកគ្រប់គ្នា ហើយពេលដែលអ្នកយកអាហាមកដល់ Lisaមិនព្រមអោយពួកយើងចេញលុយនោះទេ នាងជាមនុស្សរួសរាយនិងគួរអោយស្រលាញ់ខ្លំាងណាស់។ គួរបញ្ជាក់ផងដែរថា Lisa ថែមទំាងជាប់ឈ្មោះជាតារា K-popដែលមានអ្នកFollowច្រើនជាងគេបំផុតក្នុងបណ្តាញសង្គមInstagramទៀតផង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ scmp