ចិនកំពុងតែបើកការស៊ើបអង្កេតទៅលើក្រុមK-popដ៏ល្បីឈ្មោះមួយគឺBlackpinkដោយសារតែពួកគេបាន....មានវីដេអូ
-

(បរទេស)៖ Blackpinkបានថតវគ្គថ្មីរបស់ខ្លួន នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Reality Show ២៤/៣៦៥​ ដែលនៅក្នុងវគ្គនេះគឺពួកគេទៅលេងនៅក្នុងសួនសត្វEverlandដ៏ស្រស់ស្អាត។


វីដេអូជាង១នាទី ដែលបានpostកាលពីថ្ងៃម្សិលមិញដែលមានអ្នកមើលរហូតដ៏២.៥លានដង ដែលBlackpinkនំាគ្នាលេងជាមួយកូនPandaអាយុ៣ខែ​ឈ្មោះFubaoយ៉ាងគួរអោយស្រលាញ់  ប៉ុន្តែពួកគេបែរជាត្រូវមានរឿង ព្រោះក្រុមនេះត្រូវអ្នកប្រើប្រាសបណ្ដាញសង្គមនៅចិនវាយប្រហារយ៉ាងខ្លំាង។


រដ្ធបាលព្រៃឈើរបស់ចិន​ និងប្រជាជនចិន​​​​​​ បាននំាគ្នាធ្វើការរិះគន់យ៉ាងខ្លំាង ពួកគេនិយាយថា កូនខ្លាឃ្មុំPandaជាសត្វកម្រនិងជិតផុតពូជ ការថតកម្មវិធីបែបនេះគឺបង្ករហានិភ័យខ្ពស់ដល់កូនខ្លាឃ្មុំPanda​ ហើយវីដេអូបែបនេះគឺវារំលោភនិងបទប្បញ្ញត្តិដ៏តឹងរឹងទៀតផង។ពួកគេបានបន្តទៀតថា ទោះបីជាFubaoបានកើតនៅកូរ៉េក៏ដោយ ប៉ុន្តែវាមិនមែនជារបស់កូរ៉េនោះទេ។ព្រោះថាប្រទេសចិន គឺជាម្ចាស់ស្ទើរតែទំាងស្រុងនៃសត្វ Pandaនៅក្នុងពិភពលោក សួនសត្វទំាងអស់គឺគ្រាន់តែខ្ចីពីពួកគេទៅតែប៉ុនោះ។

ជារៀងរាល់ឆ្នំាគ្រប់សួនសត្វដែលខ្ចីPandaទៅ ត្រូវបង់មួយឆ្នំាចំនួន១លានដុល្លាបូកនិងកិច្ចកុងត្រាដែលមានលក្ខខណ្ឌពិសេសផ្សេងៗ ដូចជា បើសិនជាមានកូនPandaកើតនៅក្នុងប្រទេសនោះគឺត្រូវបង់៤០០,០០០ដុល្លាបន្ថែមក្នុងការមើលថែជាដើម។ដោយសារតែ Everland’s Panda Worldគឺជារបស់ចិន ពួកគេមានច្បាប់តឹងរឹងដើម្បីការពារកុំអោយPandaមានជំងឺ ពួកគេមិនអនុញ្ញាតអោយមនុស្សមកជិតឬមួយក៏ប៉ះពាល់ពួកវានោះទេ រដ្ធបាលព្រៃឈើរបស់ចិនបញ្ជាក់ថា តាមគោលការណ៏ ពួកគេអនុញ្ញាតអោយតែនាក់ជំនាញប៉ះពាល់សត្វនេះតែប៉ុនោះ ព្រោះបើមនុស្សមកប៉ះវា គឺបង្ករគ្រោះថ្នាក់ខ្លំាងបំផុត វាធ្វើអោយសត្វមានជំងឺនិងបណ្តាលអោយស្លាប់ថែមទៀតផង។

លើសពីនេះទៅទៀត នាក់ដែលមានសត្វចិញ្ចឹមគឺរឹតតែត្រូវនៅអោយឆ្ងាយពីPanda ព្រោះកាលពីឆ្នំា២០១៥ Pandaជាច្រើនក្បាលត្រូវបានស្លាប់ដោយសារវីរុសម៉្យាងដែលរកឃើញនៅក្នុងសត្វឆ្កែ។វីដេអូដែលបានចែកចាយនៅក្នុងបណ្តាញសង្គមWeiboរបស់ចិន ត្រឹមតែ១៥ម៉ោងតែប៉ុនោះមាននាក់ចូលមើលរហូតដល់ ២៥លានដង, ៨០០,០០០Like និង ១០,០០០ Comment។នាក់លេងបណ្តាញសង្គមចិនបន្តថា សមាជិករបស់ក្រុមមួយនេះសុទ្ធតែជានាក់ចិញ្ចឹមឆ្កែហើយនិងឆ្មា ពួកគេមិនត្រឹមតែមិននៅអោយឆ្ងាយពីPandaទេ តែថែមទំាងទៅអោបពួកវាទៀត។

នៅពេលនេះមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិរក្សPandaរបស់ចិន កំពុងតែស៊ើបអង្កេតរឿងមួយនេះ យើងមិនទាន់ដឹងថាតើ Everland,​YG Entertainment​ ឬ Blackpinkទេ​​​ ដែលជានាក់ត្រូវពិន័យនោះ។តែទោះជាយ៉ាងណាក៏ដោយ​​​​​ នាក់គំាទ្រក្រុមនារីនេះកំពុងស្នើសុំអោយYGធ្វើការលុបវីដេអូមួយនោះចោលមុនមានរឿងកាន់តែខ្លំាង ហើយស្នើសុំកុំអោយប្រជាជនចិនស្តី បន្ទោសទៅលើក្រុមនេះនិងEverland Panda Worldអី៕សូមទស្សនាវីដេអូខាងក្រោម...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ koreaboo