រឿងគួរអោយហួសចិត្តមួយបានកើតឡើង ដោយបុរសជនជាតិចិនបានជះទឹកស៊ុបកំពុងពុះដាក់នារីម្នាក់ដោយគ្រាន់តែនាង...មានវីដេអូ
-

(ចិន)៖ វីដេអូមួយដែលបានបង្ហោះនៅក្នុងសារពត៏មាន South China Morning Post ដែលធ្វើអោយមាននាក់ចូលមើលយ៉ាងច្រើនហើយនំាគ្នាហួសចិត្តគ្រប់ៗនោះគឺ បុរសជនជាតិចិនម្នាក់ បានជះឆ្នំាងទឹកស៊ុបដាក់នារីម្នាក់ មូលហេតុនោះគឺ ដោយសារតែរឿងចូលបន្ទប់ទឹកយូរពេក។

ហេតុការណ៏គួរអោយហួសចិត្តមួយនេះ បានកើតឡើងនៅក្នុងហាងស៊ុបមួយកន្លែងនៅក្នុងតំបន់ ហៃឡុងចាង ប្រទេសចិន។តាមភ្ញៀវដែលនៅក្នុងហាងនោះដែរបានអោយដឹងថា ជំលោះនេះគឺកើតឡើងដោយសារតែ ស្រ្តីជាមួយភ្ញៀវម្នាក់នោះគឺចូលបន្ទប់ទឹកយូរពេក ដែលធ្វើអោយបុរសម្នាក់ដែលជាភ្ញៀវដែរនោះ ត្រូវការចូលបន្ទប់ទឹក ហើយរូបគេត្រូវឈររងចំានៅខាងក្រៅយូរខ្លំាងពេក។

ក្រោយពីមានហេតុការណ៏នេះកើតឡើង ប៉ូលីសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយប៉ូលីសបានអោយដឹងថា ពេលដែលស្រ្តីននោះកំពុងនៅក្នុងបន្ទប់ទឹក បុរសម្នាក់នេះបានបិត បើក ភ្លើងចុះឡើងៗដើម្បីអោយស្រ្តីនោះប្រញាប់ចេញមក។ក្រោយមកស្ត្រីម្នាក់នោះក៏បានចេញមក  ហើយក៏មានការនិយាយយតឹងសរសៃកដាក់គ្នា រហូតដល់មានជំលោះពាក្យសំដីកើតឡើង ហើយបង្កើតអោយក្លាយទៅជាហិង្សា ដោយបុរសម្នាក់ខាងលើម្នាក់នោះ បានធ្វើការជះទឹកស៊ុបកំពុងពុះទៅលើស្ត្រីម្នាក់នោះ បង្កអោយមានរបួសធ្ងន់។មនុស្សយ៉ាងតិច៣នាក់រងរបួសនៅក្នុងហេតុការណ៏នេះ ហើយបុរសដែលបង្កហិង្សានោះគឺត្រូវបានប៉ូលីសនៅក្នុងតំបន់ធ្វើការឃាត់ខ្លួនរួចហើយ។សូមទស្សនាវីដេអូខាងក្រោម...


ប្រែសម្រួលដោយ ដាណយ

ប្រភព៖ scmp