(បរទេស) ការជួញដូរសត្វព្រៃគឺមានការកើនឡើងខ្លំាងបំផុតនៅអាមេរិកឡាទីន ជាពិសេសគឺការជួយដូរបំនែកសត្វខ្លារខិនដែលពេញនិយមបំផុត រួមមាន ឆ្អឹង ធ្មេញ ប្រ ដា ប់ ភេ ទ និងបំនែកសំខាន់ផ្សេងទៀតទៅលក់នៅតំបន់អាស៊ី ជាពិសេសគឺយកទៅលក់នៅចិនដីគោក។
តាមការស៊ើបអង្កេតរបស់អង្គការ Earth League International បានអោយដឹងថា ក្រុមក្មេងទំនើងនៅក្នុងប្រទេសBoliviaជានាក់ប្រមាញ់សត្វខ្លារខិន ហើយយកទៅផ្គត់ផ្គង់ អោយឈ្មួញជនជាតិចិនធំៗដែលមានទីតំាងនៅក្នុងប្រទេសBoliviaផ្ទាល់តែម្តង ហើយក្រុមឈ្មួញទំាងនោះត្រូវបានគេស្គាល់ថាជាក្រុមបងធំ Putian Gang និងមានការសហការណ៏ជាមួយក្រុម Mafia Fujian។
យោងតាមរបាយការណ៏របស់អង្គការ International Union for Conservation of Nature in the Nertherland ដែលហៅកាត់ថា(IUCN NL)បានអោយដឹងថា គិតត្រឹមឆ្នំា២០១៤ដល់២០១៩ ការជួយដូរសត្វព្រៃនៅអាមេរិកឡានទីនមានការកើនឡើងរហូតដល់ទៅ៧៥ករណី។
អាមេរិកឡាទីន ជាតំបនត់ដែលសំបូរខ្លាប្រភេទនេះជាងគេ ហើយក៏ជាតំបន់សម្បូរបទល្មើសច្រើនដូចគ្នាដែរ។តាមការស្រាវជ្រាវបន្ថែមថា ពួកគេធ្វើការដឹកជញ្ជូនតាម យន្តហោះ ការប៉ាល់ រួមទំាងផ្លូវសំងាត់ដើម្បីយកមកលក់នៅចិនដីគោប ហើយឈ្មួញធំៗធ្វើការស៊ូកប៉ាន់មន្រ្តីប៉ូលីសជាន់ខ្ពស់ ដើម្បីជួយសម្រួលដល់ការដឹកឆ្លងដែនរបស់ពួកគេ។ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះអាជ្ញាធរBolivia ពុំទាន់ធ្វើការឆ្លើយតបនិងសារព័ត៏មាន Reuterដែលបានសួរទាក់ទងនិងរឿងនេះនៅឡើយទេ៕
ប្រែសម្រួលដោយ ដាណយ
ប្រភព៖dailysabah