(អាមេរិក) ការគំាទ្រ Trumpជាច្រើនបានធ្វើការចេញមកតវ៉ានៅក្នុងរាជធានីធំៗមួយចំនួននៅសហរដ្ធអាមេរិក ខណៈពេលដែលសហរដ្ធអាមេរិកកំពុងតែបន្តរាប់សន្លឹកឆ្នោតរបស់ខ្លួននៅឡើយ។
លោកត្រំាបានហៅការបោះឆ្នោតនេះថាជាការបោះឆ្នោតមិនត្រឹមត្រូវ និងមានការក្លែងបន្លំ។ក្រុមអ្នកតវ៉ាជាច្រើនរាប់រយនាក់បានចេញមកធ្វើការតវ៉ានៅរដ្ធមួយចំនួនដូចជា New York និង Arizona ហើយក្រុមអ្នកតវ៉ាបានស្រែកថា ៤ឆ្នំាទៀតៗ ដែលវាគឺមានន័យថាពួកគេចង់អោយលោក Trumpបន្តធ្វើការកាន់តំណែងរបស់ពេល៤ឆ្នំាទៀត។
ស្របពេលដែលសហរដ្ធអាមេរិកមានកំពុងមានការកើនឡើងនៃជំងឺកូវីដ១៩ វាធ្វើអោយពលរដ្ធអាមេរិកជាច្រើនសំរេចចិត្តធ្វើការបោះឆ្នោតតាមប្រអប់Mail។ដោយសារមូលហេតុនេះលោកTrumpនិយាយថា ការបោះឆ្នោតភាគច្រើនតាមវិធីនេះវាគឺងាយនិងធ្វើការបន្លំសន្លឹកឆ្នោត ដូច្នេះហើយការបោះឆ្នោតមួយនេះគឺមានការក្លែងបន្លំ។ជាទូទៅ ការបោះឆ្នោតតាមប្រអប់Mailគឺធ្វើការរាប់ក្រោយការបោះឆ្នោតតាមប្រព័ន្ធអេឡិកត្រូនិក ដូច្នេះហើយលោកTrumpបានទាមទារអោយការរាប់សន្លឹកឆ្នោតបញ្ឈប់នៅក្នុងរដ្ធដែលប្រព័ន្ធអេឡិកនិកបង្ហាញថារូបលោកនំាមុខ។
នៅក្នុងស្ថានភាពដែលអ្នកគំាទ្រលោកTrumpកំពុងតែចេញមកតវ៉ានោះ លោកBiden បានប្រកាសអោយគ្រប់គ្នាអត់ធ្មត់និងស្ងប់អារម្មណ៏សិន ព្រោះថាលទ្ធផលនៃការរាប់សន្លឹកឆ្នោតគឺមិនទាន់ចេញនៅឡើយ ប៉ុន្តែលោកបានបញ្ជាក់ថា ពលរដ្ធអាមេរិកគូសអោយបេក្ខភាពដែលពួកគេស្រលាញ់ ដូច្នេះហើយលទ្ធផលដែលចេញមកគឺត្រឹមត្រូវពិតប្រាកដ និងគ្មានអ្វីគួរអោយសង្ស័យនោះឡើយ៕
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ scmp.