(ថៃ) តាមសារពត៏មានBangkok Post ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត៏នេះបានអោយដឹងថា លោកប្រាយុទ្ធបានថ្លែងសុន្ទរកថានៅក្នុងការព្រឹត្តការណ៏បើកមហាវិទ្យាល័យការពារជាតិរបស់ថៃមួយ ថាលោកនិងសប្បាយចិត្តក្នុងលាលែងចេញពីដំណែងជានាយករដ្ធមន្រ្តី ប្រសិនបើរូបលោកឃើញថាមាននាក់ដែលប្រសើរជាងខ្លួន ក្នុងការកាន់តែដំណែងជានារយករដ្ធមន្រ្តីនោះ ព្រោះកាន់ដំណែងអស់ពេលជាច្រើនឆ្នំាមកនេះ លោកក៏ហត់នឿយក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនដូចគ្នាដែរ។
លោកបានបន្តថា ខ្ញុំហ្វឹកហាត់ការងារជាច្រើនណាស់មកហើយកាលខ្ញុំនៅធ្វើជាមេបញ្ជាការកងទ័ពនោះ ដូច្នេះហើយខ្ញុំដឹងថាការកាន់អំណាចមិនមែនជារឿងសប្បាយនិងលេងសើចនោះទេ។យើងត្រូវប្រើអំណាចនៅក្នុងផ្លូវល្អ គឺការពារមនុស្សល្អនិងដាក់ទោសមនុស្សអាក្រក់ ហើយគ្រាន់តែរឿង២យ៉ាងនេះគឺវាពិបាកណាស់ទៅហើយ។
ប៉ុន្តែប្រសិនបើថ្ងៃអនាគត់ មាននាក់ដែលពូកែជាងខ្ញុំ សាកសមជាងខ្ញុំ និងស្មោះត្រង់ជាងខ្ញុំនោះ ឬប្រសិនរូបគេបានត្រឹមប្រហាក់ប្រហែលនិងរូបខ្ញុំនោះ បុគ្គលម្នាក់នោះគឺអាចបន្តកិច្ចការងារជានាក់មើលថែប្រទេសនេះបន្ទាប់បាន។ថ្លែងក្នុងព្រឹត្តការណ៏នោះដដែល លោកបានបន្តថា រូបលោកមិនធ្លាប់គិតថាខ្លួននិងក្លាយទៅជានាយករដ្ធមន្រ្តីនោះទេ ប៉ុន្តែអ្វីដែលរូបលោកភ្ញាក់ផ្អើលនោះគឺលោកបានកាន់ដំណែងនេះអស់រយះពេល៦ឆ្នំាមកហើយ។
លោកប្រាយុទ្ធបន្តថា មនុស្សមួយចំនួនចោទប្រកាន់ថាលោកប្រើប្រាស់អំណាចដោយខុសច្បាប់ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំធ្វើខុសច្បាប់នៅចំនុចណាមួយនោះទេ គឺខ្ញុំគោរពតាមច្បាប់គ្រប់យ៉ាងទំាងអស់។
ខណៈពេលដែលក្រុមបាតុករកំពុងតែធ្វើការតវ៉ាហើយប្រកាសថាពួកគេនិងធ្វើការហែក្បួនទ្រង់ទ្រាយធំនៅម៉ោង៤រសៀលថ្ងៃដដែលនោះ លោកប្រាយុទ្ធក៏សង្កត់ធ្ងន់ថា លោកសូមអោយពលរដ្ធថៃគ្រប់គ្នា ចូលរួមក្នុងការរួបរួមនិងឯកភាពជាតិ ហើយចំពោះយុទ្ធសាស្ត្រជាតិរយះពេល២០ឆ្នំានោះ គឺមិនបានន័យថាលោកនិងកាន់អំណាចរយះពេល២០ឆ្នំានោះទេ លោកមានប្រសាសន៏ថា ខ្ញុំអាចស្លាប់និងនៅថ្ងៃស្អែកក៏ថាបាន រឿងនេះគ្មាននរណាម្នាក់ដឹងនោះទេ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost