ស្រ្តីវ័យក្មេងម្នាក់បានជួយសង្រ្គោះជីវិតក្មេងប្រុសជំទង់ម្នាក់ទាន់ពេល នៅក្នុងភោជនីដ្ធានមួយ...មានវីដេអូ
-

(ចិន) ហេតុការណ៏មួយនេះគឺបានកើតឡើងនៅក្នុងភោជនីដ្ធានមួយក្នុងតំបន់ សានដុង ប្រទេសចិន។ដោយមានស្រ្តីវ័យក្មេងម្នាក់ ដែលបានចាប់អារម្មណ៏ដឹងលឿន ថាក្មេងប្រុសដែលនៅជិតនាងនោះគឺកំពុងតែមានបញ្ហាមិនស្រួល គឺរូបគេដូចជាមានបញ្ហាការពិបាកក្នុងការដកដង្ហើម។

នៅពេលឃើញបែបនេះភ្លាម នាងក៏បានធ្វើការជួយសង្រ្គោះបឋមដល់ក្មេងប្រុសម្នាក់នោះ។មិត្តភ័ភ្ភរបស់ក្មេងប្រុសម្នាក់នោះភ័យណាស់ពួកគេបានខលហៅឡានសង្រ្គោះបន្ទាន់ នៅពេលឃើញមិត្តរបស់ខ្លួនមានស្ថានភាពមិនស្រួល។ ប៉ុន្តែស្រ្តីវ័យក្មេងម្នាក់នោះបានជួយសង្រ្គោះក្មេងប្រុសជំទង់ម្នាក់នោះអោយអស់អីទៅហើយ។ក្រោយមកនារីម្នាក់នោះក៏បានចាកចេញភ្លាមៗបន្ទាប់ពីនាងប្រាកដចិត្តក្មេងប្រុសម្នាក់នោះគឺមានសុវត្ថិភាព។

ប្រហែលជាមិនយូរប៉ុន្មាន ក្រុមគ្រូពេទ្យក៏បានមកដល់ ដើម្បីពិនិត្យពីអាការៈរបស់ក្មេងប្រុសជំទង់ម្នាក់នោះ ប៉ុន្តែរូបគេគឺមានស្ថានភាពប្រក្រតីទៅហើយ។ក្រោយពីបានដឹងហេតុការណ៏នេះហើយ ឪពុករបស់ក្មេងប្រុសម្នាក់នោះ បានប្រកាសស្វែងរកស្រ្តីដែលជានាក់មានគុណជួយសង្រ្គោះជីវិតកូនប្រុសរបស់គាត់ ដើម្បីធ្វើការអរគុណរូបនាងដោយផ្ទាល់។ក្រោយពីវេដេអូនោះបានចែកចាយមក នាក់លេងបណ្តាញសង្គមគ្រប់គ្នាពិតជាស្ងើចសរសើរស្រ្តីម្នាក់នោះដែលនាង មានការចាប់អារម្មណ៏រហ័ស ធ្វើការជួយសង្គ្រោះដោយមិនភិតភ័យ ប្រៀបដូចជានាក់ជំនាញ ដែលធ្វើអោយជីវិតក្មេងប្រុសជំទង់ម្នាក់នោះរួចផុតពីគ្រោះថ្នាក់៕​សូមទស្សនាវីដេអូខាងក្រោម...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ scmp.