តាមដានការបោះឆ្នោតនៅអាមេរិកយូរហើយ​ តោះក្រឡេកមកមើលការតវ៉ាមួយនៅអ៊ីរ៉ាក់ដែលមនុស្សយ៉ាងតិច៤០នាក់រងរបួសនិងម្នាក់បា​ត់បង់ជីវិត...(មានវីដេអូ)
-

(បរទេស) កាលពីថ្ងៃសុក្រនេះ ក្រុមនាក់តវ៉ាប្រឆំាងរដ្ធាភិបាលយ៉ាងតិច៤០នាក់បានរងរបួសនិងម្នាក់បានបាត់បង់ជីវិត នៅភាគខាងត្បូងតំបន់ Basraប្រទេសអ៊ីរ៉ាក់។

ក្រុមបាតុករដែលនំាគ្នាធ្វើការតវ៉ានោះ គឺពួកគេធ្វើការទាមការអោយមានការងារធ្វើ និងទាមទារសេវាសាធារណៈ។លោកOmar Fadhelគឺជាបាតុករម្នាក់ក្នុងចំនោមបាតុករផ្សេងទៀតដែលត្រូវបានប៉ូលីសធ្វើការ បា ញ់ បង្រ្កាប ហើយជាអកុសល រូបគឺគឺបានបាត់បង់ជីវិតនៅក្នុង បា តុ ក ម្ម មួយនោះ។

គួរបញ្ជាក់ផងដែរថា ចាប់តំាងពីលោកនាយករដ្ធមន្រ្តី Mustafa al-Kadhimiឡើងកាន់ដំណែងតំាងពីខែឧសភាមក នេះជាករណីដំបូងហើយដែលមានការ បា ញ់ សំ លា ប់ នាក់តវ៉ាដោយកំលំាងប៉ូលីស។រដ្ធមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានទទួលស្គាល់ថា ពិតជាមានបាតុករម្នាក់បានបាត់បង់ជីវិតមែន ប៉ុន្តែលោកបានថ្លែងថា គ្មានកំលំាងប៉ូលីសមួយរូបណាដែលអនុញ្ញាតអោយប្រើប្រាស់អាវុធធ្វើការបាញ់ទៅលើក្រុមបាតុករនោះទេ លោកនិងធ្វើការស៊ើបអង្កេតករណីនេះអោយបានល្អិតល្អន់។

គួររំលឹកដែរថា កាលពីខែតុលាឆ្នំា២០១៩ ពេលនៅលោកនាយករដ្ធមន្រ្តី Adel Abdul Mahdi នៅកាន់ដំណែង  មានការតវ៉ារយះពេលវែងមួយនៅក្នុងទីក្រុងBaghdadនិងភាគខាងត្បូងរបស់ប្រទេសនេះ ហើយក
ក្រុមកំលំាងប៉ូលីសធ្វើការបាញ់បង្ក្រាបទៅលើក្រុមបាតុករ ដែលធ្វើមនុស្សច្រើនជាង៥០០នាក់បានបាត់បង់ជីវិត។សូមទស្សនាវីដេអូខាងក្រោម...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ trtworld