ម្ចាស់ផ្ទះម្នាក់វិលមុខខ្ញាល់ រហូតនិយាយថា ខ្លួនប្រៀបបីដូចជាស្ថិតនៅក្នុងសុបិន្តអាក្រក់អញ្ចឹង បន្ទាប់ពីនារីដែលជានាក់ជួលបន្ទប់របស់ខ្លួនម្នាក់បានចាកចេញទៅ...(មានវីដេអូ)
-

(បរទេស) ម្ចាស់ផ្ទះជួលម្នាក់នៅក្នុងតំបន់ ចាងស៊ូ ប្រទេសចិន មានការតក់ស្លុតយ៉ាងខ្លំាងក្រោយពីខ្លួនចូលមកសំអាតផ្ទះជួល របស់ខ្លួនសំរាប់អោយអ្នកជួលថ្មីនៅបន្ត បន្ទាប់ពីនារីម្នាក់បានឈប់ជួលបន្ទប់របស់ខ្លួនហើយបានធ្វើការចាកចេញទៅ។ម្ចាស់ផ្ទះបានអោយដឹងថា ខ្លួនប្រៀបដូចជាកំពុងស្ថិតនៅក្នុងសុបិន្តអាក្រក់មួយអញ្ចឹង បន្ទាប់ពីខ្លួនបានបើកទ្វាបន្ទប់ទៅ ហើយឃើញបន្ទប់ជួលរបស់ខ្លួនប្រៀបដូចជាកន្លែងគំនរសំរាម។


អ្នកជិតបន្ទប់ម្នាក់បានអោយដឹងថា ខ្លួនមិនធ្លាប់ឃើញនារីជួលបន្ទប់ម្នាក់នោះយកសំរាមទៅបោះចោលនោះទេ អស់រយះពេលជាង៤ខែតំាងពីនារីម្នាក់នោះបានរើចូលមកនៅទីនេះ។ម្ចាស់ផ្ទះជួលបានអោយដឹងថា នៅក្នុងបន្ទប់មួយនោះគឺពោរពេញដោយសំរាមគយ៉ាងខ្ពស់ពាសពេញបន្ទប់ លើកលែងតែគ្រែគេងរបស់នាងតែប៉ុនោះ ដែលធ្វើអោយមានក្លិនយ៉ាងអាក្រក់នៅពេញបន្ទប់តែម្តង។អ្នកជួលនៅជាប់បន្ទប់នោះបានអោយដឹងថា ក្លិនបានជះចេញមកក្រៅពិតជាស្អុយទ្រំាមិនបាននោះទេ ពួកគេពិតជាមិនយល់នោះទេ ថានារីម្នាក់នោះអាចរស់នៅក្នុងស្ថានភាពបែបនេះបានដោយរបៀបណា។

បន្ទាប់ពីបានឃើញបែបនេះហើយ ម្ចាស់ផ្ទះក៏បានជួលនាក់សំអាតមកសំអាតបន្ទប់ ហើយត្រូវប្រើពេលច្រើនជាងមួយថ្ងៃដើម្បីយកសំរាមចេញរួមទំាងសំអាតអោយបាត់ក្លិនស្អុយ។ក្រោយពីវីដេអូដែលម្ចាស់ផ្ទះបានធ្វើការបង្ហោះទៅ នាក់លេងបណ្តាញសង្គមជាច្រើន នំាគ្នានិយាយថា មិនដឹងជាមនុស្សប្រភេទអ្វីនោះទេ ដែលអាចគេងលក់នៅក្នុងស្ថានភាពបន្ទប់បែបនេះបាន។ហើយមាននាក់ខ្លះ ថែមទំាងស្នើសុំអោយម្ចាស់ផ្ទះធ្វើការបង្ហាញអត្តសញ្ញាណនាក់ជួលផ្ទះម្នាក់នោះទៀតផង ដើម្បីអោយនាងទទួលបានមេរៀនខ្លះ។សូមទស្សនាវីដេអូ ខាងក្រោម...

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ newsflare