ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក បានទៅលើលោក Joe Biden
ស៊ីហៀង
-

សហរដ្ឋអាមេរិក៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅសហរដ្ឋអាមេរិក បានធ្វើការប្រកួតប្រជែងយ៉ាងស្វីតស្វាញ ។ ហើយនៅទីបំផុត លោក Joe Biden ទទួលបានជោគជ័យក្នុងការបោះឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន BBC កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីការរងចាំយ៉ាងអន្ទះសារ រយៈពេលបួនថ្ងៃមកនេះ ជាលទ្ធផលផ្លូវការ លោក Joe Biden បានឈ្នះលើការបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាមេរិក ក្នុងអាណត្តិថ្មីនេះ ដែលមានសំលេងឆ្នោតលើសពី២៧០ ចំណែកលោក ដូណាល់ ត្រាំ ទទួលបានត្រឹមតែ ២១៤ ។

គួរបញ្ជាក់ផងដែរថា លោក Joe Biden បានទទួលជ័យជំនះលើប្រប្រធានាធិបតី លោក ដូណាល់ ត្រាំ និងជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់អាមេរិក ។ លោកពិតជាមកិត្តិយសខ្លាំងណាស់ ដែលប្រជាជនអាមេរិកជ្រើសរើសឲ្យលោកដឹកនាំប្រទេសក្នុង។ ស្តិតនៅក្នុង វ័យ ៧៧ ឆ្នាំ លោក Joe Biden បាននិយាយចំពោះមុខប្រជាជនអាមេរិកថា លោក នឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនអាមេរិកទាំងអស់គ្នា ទាំងអ្នកបោះឆ្នោត និងអ្នកមិនបោះឆ្នោតឲ្យខ្ញុំ៕

ប្រភព៖ bbc