តោះមកស្គាល់ប្រវត្តិខ្លះៗរបស់លោកBiden និងជីវិតគ្រួសារដ៏ជូរចត់របស់លោកដែលគ្រប់គ្នាពុំធ្លាប់បានដឹង
-

(អាមេរិក) លោក Joe Biden កើតនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ១៩៤២ ក្នុងតំបន់ Scranton​​​​ រដ្ធ Pennsylvania សហរដ្ធអាមេរិក។លោកបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៦របស់អាមេរិកនាពេលថ្មីៗនេះ ហើយលោកជាប្រធានាធិបតីដែលមានវ័យច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របស់រអាមេរិក។

លោកJoe Biden ធ្លាប់កាន់ដំណែងជាអនុប្រធានាធិបតីទី៤៧របស់អាមេរិក(២០០៩ដល់២០១៧)នៅពេលលោក Barack Obamaជាប់ឆ្នោតជាប្រធានាធិបតី។

លោកទទួលបានបរិញ្ញាប័ត្រ ពីសាកលវិទ្យាល័យ University of Delaware ក្នុងឆ្នាំ១៩៦៥ និងបរិញ្ញាប័ត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យSyracuse Universityនៅក្នុងទីក្រុង New Yorkក្នុងឆ្នាំ១៩៦៨។​លោកបានរៀបការជាមួយនិងប្រពន្ធទីមួយរបស់គាត់គឺអ្នកស្រីNeilia Hunterក្នុងឆ្នាំ១៩៦៦ ដោយទទួលបានចំណងដៃកូនៗចំនួន៣នាក់។ហើយក្រោយពីបញ្ចប់ការសិក្សាពីសាលាច្បាប់ លោកBidenក៏បានត្រលប់ទៅDelawareវិញ ដោយចាប់អាជីពជាមេធាវី។

ក្រោយមកលោកក៏បានប្រឡូកក្នុងវិស័យនយោបាយ ដោយផ្តើមចេញពីធ្វើការនៅព្រឹទ្ធសភាក្នុងតំបន់New Castleពីឆ្នាំ១៩៧០ដល់ឆ្នំា១៩៧២ ហើយក្រោយមកលោកត្រូវបោះឆ្នោតជាប់ជាសមាជិកព្រឹទ្ធសភាអាមេរិកនៅក្នុងឆ្នាំ១៩៧២ក្នុងវ័យ២៩ឆ្នាំ លោកបានក្លាយជាសមាជិកព្រឹទ្ធសភាទី៥ដែលមានវ័យក្មេងជាងគេបំផុតរបស់អាមេរិក។តែរឿងគួរអោយសោកស្តាយនោះគឺ ១ខែក្រោយមក ភរិយារបស់លោកនិងកូនស្រីម្នាក់របស់ត្រូវបាត់បានបង់ជីវិតនៅក្នុង គ្រោះ. ថ្នាក់. ច. រា. ចរ. ណ៏ មួយ ចំនែកកូនប្រុសទាំង២របស់លោកគឺរងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយមកលោកត្រូវធ្វើការផងនិងត្រូវទទួលបន្ទុកមើលថែកូនប្រុសទាំង២របស់លោកតែម្នាក់ឯងផង។ដូច្នេះហើយ ប៉ុន្មានឆ្នំាបន្ទាប់ លោកបានរៀបការជាមួយនិងប្រពន្ធទី២របស់លោកគឺអ្នកស្រីJill Jacobsនៅក្នុងឆ្នាំ១៩៧៧ ដែលអ្នកស្រីគឺជាសាស្ត្រាចារ្យមួយរូប និងទទួលបានចំណងដៃកូនស្រីម្នាក់។ហើយក្រៅពីជាសមាជិកព្រឹទ្ធសភា លោកBidenក៏ធ្វើជាសាស្ត្រាចារ្យម្នាក់បង្រៀនមហាវិទ្យាល័យមួយដែលជាសាខាសាលាច្បាប់របស់មហាវិទ្យាល័យWindener University School of Law(១៩៩១ដល់២០០៨)។ តែគាត់ត្រូវជួបរឿងគួរអោយសោកសៅមួយទៀត គឺនៅក្នុងឆ្នំា២០១៥ កូនប្រុសច្បងរបស់លោកដែលមានវ័យ៤៦ឆ្នំាគឺលោក Beau Biden ត្រូវបានស្លាប់ដោយសារជំងឺមហារីកខួរក្បាល ពេលនោះលោកត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបាត់បង់សមាជិកគ្រួសារទីស្រលាញ់អស់ដល់ទៅ៣រូប។

លោកបាននិយាយថា ខ្ញុំនិងធ្វើអោយកូនប្រុសខ្ញុំមានមោទនៈភាព ហើយខ្ញុំនិងមិនជ្រើសរើសយកការបោះបង់ចោលនោះទេ បន្ទាប់ពីមានបទពិសោធន៏ក្នុងវិស័យនយោបាយជាង៤០ឆ្នំា លោកក៏បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅក្នុងឆ្នំា២០១៩។ហើយក្នុងការបោះឆ្នោតឆ្នំា២០២០នេះ លោកក៏បានយកឈ្នះអតីតប្រធានាធិបតីលោក Donal Trumpហើយបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៦របស់អាមេរិកនាពេលថ្មីៗនេះ ដែលមានស្រ្តីដំបូងរបស់លោកគឺអ្នកស្រី Jill Biden។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖britannica