(អាមេរិក) យោងតាមសារពត៏មាន Metroដែលបានចុះផ្សាយកាលពីថ្ងៃអាទិត្យទី៨វិច្ឆិកាបានអោយដឹងថា អតីតប្រធានាធិបតីលោក Donal Trumpមិនត្រឹមតែចាញ់ក្នុងការបោះឆ្នោតនោះទេ ប៉ុន្តែលោកកំពុងតែប្រឈមមុខក្នុងការបាត់បង់អតីតស្ត្រីដំបូងអ្នកស្រីMelania Trumpដែលត្រូវជាភរិយារបស់លោកថែមទៀតផង នេះបើយោងតាមសំដីរបស់អតីតជំនួយការផ្ទាល់ខ្លួនម្នាក់របស់អ្នកស្រីMelania។
អតីតជំនួយការផ្ទាល់ខ្លួនរបស់អ្នកស្រីMelania Trumpដែលមានឈ្មោះថា Stephanie Wolkoffបានបង្ហើបអោយដឹងថា អ្នកស្រីMelaniaគឺទន្ទឹងរងចាំគ្រប់វិនាទីដើម្បីអ្នកស្រីអាចលែងលះជាមួយនិងលោកTrumpបាន។គាត់បានបន្តថាអ្នកស្រីMelaniaកំពុងតែចចារដំណើរការនៃការលែងលះហើយ តែអ្នកស្រីគ្រាន់តែ រងចាំអោយប្រាកដចិត្តសិនថាកូនប្រុសអ្នកស្រី Barronនិងទទួលបានចំណែកស្មើគ្នាពីទ្រព្យសម្បតិ្តដែលលោកTrumpមានតែប៉ុនោះ។
អ្នកស្រី Stephanieបានបន្តថា អ្វីដែលគួរអោយចាប់អារម្មណ៏នោះគឺ គូរស្វាមីភរិយាដែលរៀបការអស់ពេលជាង១៥ឆ្នំាមកនេះ គឺពួកគាត់បានគេងបន្ទប់ផ្សេងគ្នានៅក្នុងសេតវិមាន ទំនាក់ទំនងពួកគាត់ទំាង២ពិតជាចំលែកខ្លាំងណាស់។មនុស្សជំនិតរបស់អ្នកស្រីMelaniaម្នាក់ទៀតគឺអ្នកស្រីOmarosa Manigault Newmanបានប្រាប់អ្នកសារព័ត៏មានថា អ្នកស្រីMelaniaទន្ទឹងរងចាំគ្រប់ពេលវេលាដើម្បីអោយលោកTrumpចាកចេញពីសេតវិមាន ពេលនោះអ្នកស្រីនិងធ្វើការលែងលះលោកភ្លាម ព្រោះថាប្រសិនបើអ្នកស្រីហ៊ានតែធ្វើអោយរូបលោកមានរឿងអាម៉ាសខណៈពេលដែលលោកកំពុងកាន់ដំណែង លោកនិងធ្វើការដាក់ទោសអ្នកស្រីជាមិនខានឡើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖metro