ហុងគ្រីនិងព័រទុយហ្កាល់ ដាក់ប្រទេសក្នុងគ្រាអាសន្នសាជាថ្មីខណៈកំពុងត្រូវវាយប្រហារដោយរលកទី២របស់កូវីដ-១៩
-

(បរទេស) តាមសារព័ត៏មានBBCចុះផ្សាយកាលពីថ្ងៃច័ន្ទនេះបានអោយដឹងថា ហុងគ្រីនិងព័រទុយហ្កាល់ បានធ្វើការរឹតបណ្តឹងការធ្វើដំណើរសារជាថ្មីខណៈប្រទេសនៅក្នុងទ្វីបអឺរ៉ុបទំាង២នេះ កំពុងវាយប្រហារសារជាថ្មីពីរលកទី២របស់កូវីដ-១៩។ហុងគ្រីនិងធ្វើការរឹតនិងដាក់កម្រាមគោចរទៅលើពលរដ្ធខ្លួន ចាប់ពីម៉ោង២០ដល់ម៉ោង០៥និង០០នាទីម៉ោងនៅក្នុងស្រុក។

នាយករដ្ធមន្រ្តីលោក Viktor Orban បានចេញសេចក្តីប្រកាស ក្នុងការរឹតបណ្តឹងរយះពេលមួយខែគឺរួមមាន ការជួបជុំនៅទីសាធារណៈ ការបិតសាលារៀន ភោជនីយដ្ធាន និងសាកលវិទ្យាល័យ។នាយករដ្ធមន្រ្តីហុងគ្រីបានធ្វើការស្នើសុំពីសភាក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសង្ឃឹមថាសភានិងអនុញ្ញាតនៅត្រឹមថ្ងៃអង្គារនេះ។ដោយតាមកការរាយណ៏ការរបស់ហុងគ្រីបានអោយដឹងថា គិតត្រឹមតែថ្ងៃច័ន្ទមួយថ្ងៃគឺមានអ្នកឆ្លងករណីថ្មីរហូតដល់៥១៦២នាក់ និងអ្នកស្លាប់គឺមានរហូតដល់៥៥នាក់។

ចំណែកឯព័រទុយហ្កាល់វិញ បានប្រកាស់ដាក់ប្រទេសក្នុងគ្រាអាសនុ្ន ដោយដាក់បម្រាបគោចរនាពេលយប់យ៉ាងហោចណាស់គឺមានរយះពេល២អាទិត្យ។សំរាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងរឹតបណ្តឹងការធ្វើដំណើរពីម៉ោង២៣ដល់ម៉ោង០៥និង០០នាទីម៉ោងនៅក្នុងស្រុក ចំណែកថ្ងៃចុងសប្តាហ៍គឺចាប់ពីម៉ោង១៣ដល់ម៉ោង០៥។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc