ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញវ៉ាក់សាំងការពារជំងឺកូវីដថ្មីដែលមានប្រសិទ្ធភាពការពាររហូតដល់៩០ភាគរយ
-

(បរទេស)​ យោងតាមសារព័ត៏មានBBCដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានអោយដឹងថា ក្រុមអ្នកសិក្សាស្រាវជ្រាវវិជ្ជសាស្ត្ររបស់ក្រុមហ៊ុន PfizerនិងBioNTech បានប្រកាសថា ខ្លួនបានរកឃើញវ៉ាក់សំាងថ្មីសំរាប់ការពារកូវីដ-១៩ដែលមានប្រសិទ្ធភាពដ៏ទៅ៩០គារយ។ក្រុមហ៊ុនកំពុងធ្វើការស្នើសុំចែកចាយវ៉ាក់សាំងនេះត្រឹមចុងខែនេះ។

លោក John Bellដែលជាសាស្ត្រាចារ្យផ្នែកវិជ្ជសាស្រ្តមកពីសាកលវិទ្យាល័យOxford ដែលជាអ្នកចូលរួមបង្កើតវ៉ាក់សាំងនេះម្នាក់បានអោយដឹងថា ពួកយើងនិងមានក្តីសង្ឃឹមថាគ្រប់យ៉ាងនិងត្រលប់ទៅសភាពដើមវិញនៅត្រឹមរដូវផ្ការីកនេះ។មូលហេតុដែលលោកមានទំនុកចិត្តនោះគឺ ដោយសារ វ៉ាក់សាំងប្រភេទថ្មីនេះបានធ្វើការចាក់សាកល្បងអោយមនុស្សចំនួន៤៣៥០០នាក់មកពី៦ប្រទេសផ្សេងគ្នា ដោយអោយពួកគេប៉ះពាល់ជាមួយនិងអ្នកជំងឺកូវីដដោយផ្ទាល់ ប៉ុន្តែពេលត្រលប់មកវិញពួកគេមិនបានឆ្លងជំងឺនិងគ្មានអាការៈខុសប្រក្រតីអ្វីទំាងអស់។

ក្រុមហ៊ុនទាំង២បានបន្ថែមថា ពួកគេអាចផ្គត់ផ្គង់វ៉ាក់សាំងនេះចំនួន៥០លានដបគិតត្រឹមចុងឆ្នំានេះ និង១.៣លានដបគិតត្រឹមចុងឆ្នំា២០២១ ដោយក្នុងមនុស្សម្នាក់គឺត្រូវការចាក់វាចំនួន២ដប។ប៉ុន្តែគួរបញ្ជាក់ផងដែរថា វ៉ាក់សាំងនេះពុំទាន់បង្កើតបានគ្រប់គ្រាន់ដើម្បីអាចផ្តល់អោយគ្រប់ប្រទេសក្នុងពេលតែមួយបានទេ គឺពួកគេនិងផ្តល់អោយប្រទេសដែលត្រូវការចាំបាច់បំផុតមុន ហើយអ្នកដែលត្រូវផ្តល់មុនគេរួមមានបុគ្គលិកផ្នែកសុខាភិបាល និងក្រុមមនុស្សដែលងាយរងគ្រោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc