ហុងកុងរកឃើញអ្នកឆ្លងកូវីដថ្មីបន្ថែម ខណៈពលរដ្ធកំពុងព្រួយបារម្ភការឆ្លងជាសហគមន៍
-

(បរទេស) កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦នាក់ទៀត ដែលពួកគេគឺជាពលរដ្ធហុងកុងដែលបានពាក់ព័ន្ធជាមួយនិងអ្នកធ្វើដំណើរជនជាតិបរទេសដូចជា អង់គ្លេស ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន រុស្ស៊ី និង អារ៉ាប៊ីសាអូឌីត។អាជ្ញាធរបានបង្កើនកន្លែងធ្វើតេស្តរកមេរោគដោយឥតគិតថ្លៃនៅតាមតំបន់ជាច្រើន ជាពិសេសតំបន់ Tai Po, Kwong Fukដែលជាកន្លែងរាយការណ៏ឆ្លងករណីថ្មី និងប្រកាសប្រាប់កុំអោយពលរដ្ធមានភាពស្លន់ស្លោ។

ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ធហុងកុងនាំគ្នាតម្រុងជួរធ្វើតេស្តយ៉ាងវែង បន្ទាប់ពីពួកគេមានការព្រួយបារម្ភ ព្រោះកាលពី៧ថ្ងៃមុន មានការឆ្លងករណីថ្មីចំនួន៩នាក់ ដែល៧នាក់ក្នុងចំនោមនោះបានទៅដើរលេងនៅតំបន់ Mui Wo ហើយ២នាក់ផ្សេងទៀតគឺបានដើរលេងច្រើនកន្លែង។

ហើយអ្នកឆ្លងទាំងនោះបានប្រាប់ថាពួកគេគឺបានប្រាស្រ័យទាក់ទងជាមួយនិង បុរសធ្វើការនៅក្នុងបារ បុគ្គលិកការិយាល័យ ហើយបុគ្គិលិកម្នាក់នោះមានភរិយាគឺជាគ្រូបឋម ហើយក្រោយមកអ្នកទាំងនោះបានទៅធ្វើតេស្តហើយរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់។លោកឈិន មានវ័យ៣០ឆ្នាំបានអោយដឹងថា ភាគច្រើនអ្នកដែលមកធ្វើតេស្តគឺជាអ្នកដែលនៅរស់នៅតំបន់នេះ ហើយចំនែកខ្ញុំវិញ ខ្ញុំមកធ្វើតេស្តព្រោះថាខ្ញុំបានទៅជួបមិត្តភ័ក្ភ ដែលជិតបារមួយកន្លែងដែលបានរាយការណ៏ថារកឃើញករណីថ្មីកាលពីប៉ុន្មានថ្ងៃមុននេះ។ខ្ញុំគិតថាការឆ្លងជាសហគមន៍ពុំទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែខ្ញុំចង់មកធ្វើតេស្តដើម្បីអោយមានអារម្មណ៏កក់ក្តៅតែប៉ុនោះ។ 

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ yahoo