(រៀតណាម) តាមសារព័ត៏មាន Tuoi Tre របស់រៀតណាមបានចុះផ្សយកាលពីថ្ងៃទី១០វិច្ឆិកានេះបានអោយដឹងថា យន្តហោះAirbus A៣២១ ដែលមានជើងហោះហើរវៀតណាម VN១៦៦ របស់ក្រុមហ៊ុនអាកាសចរណ៏ជាតិរៀតណាម បានធ្វើដំណើរពីទីក្រុងដាណាង ទៅហាណូយ។
បន្ទាប់ពីយន្តហោះបានមកដល់ព្រលានយន្តហោះ Noi Bai International Airpot នៅម៉ោង៣និង១០នាទីរសៀល ក្រុមនាក់បច្ចេកទេសបានពិនិត្យឃើញភ្លើងយន្តហោះ ផ្នែកខាងស្ដាំត្រូវបានបំផ្លាញ ដោយពួកគេបានប្រទះឃើញបំណែកសាកសពរបស់បក្សីនៅជាប់និងភ្លើងយន្តហោះថែមទៀតផង។ប៉ុន្តែ ពិតជាសំណាងល្អខ្លាំងណាស់ដែលយន្តហោះបានចុះចតដោយសុវត្ថិភាព។
អ្នកគ្រប់គ្រងអាកាសយានដ្ធានបានអោយដឹងថា វាពិតជារឿងមួយដ៏កម្រកើតមានខ្លាំងណាស់ទាំងនៅក្នុងរៀតណាមនិងពិភពលោកដែលមានបក្សីហោះបុកយន្តហោះបែបនេះ។ពួកយើងត្រូវចំនាយពេលត្រួតពិនិត្យយន្តហោះ និងសំអាតផ្លូវរត់របស់យន្តហោះ បន្ទាប់ពីមានរឿងនេះកើតឡើង ជាហេតុធ្វើអោយជើងហោះហើរមួយចំនួនត្រូវពន្យាពេលហោះហើរថែមទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃច័ន្ទមុន ក្រុមអ្នកបច្ចេកទេសវៀតណាមក៏ធ្លាប់បានរកឃើញស្នាមប្រឡាក់ ឈ.ា.ម នៅផ្នែកកោណខាងមុខរបស់យន្តហោះប្រភេទBoeing 777ដែលបានចុះចតនៅព្រលានយន្តហោះ Noi Bai ដូចគ្នាដែរ ប៉ុន្តែសំណាងល្អគ្មានយន្តហោះណាមួយគ្រឿងណាបានជួបនិងគ្រោះថ្នាក់នោះឡើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ tuoitrenews