វៀតណាមមានអ្នកឆ្លងករណីថ្មីកូវីដ-១៩ចំនួន១១នាក់​បន្ថែម ខណៈអ្នកធ្វើចត្តាឡីស័កកើនឡើងរហូតដល់...
-

(វៀតណាម) យោងតាមសារព័ត៏មានវៀតណាម​​ tuoi tre ចុះផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានអោយដឹងថា  ក្រសួងសុខាភិបាលវៀតណាម បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ចំនួន១១នាក់បន្ថែមទៀតកាលពីព្រឹកថ្ងៃអង្គារនេះ រួមមានជនជាតិអាឡឺម៉ង់ អ្នកជំនាញសញ្ជាតិរុស្ស៊ី​ និង ជនជាតិរៀតណាម។

អាជ្ញាធរបានអោយដឹងថា ក្នុងចំនោមនោះ៤នាក់គឺជាអ្នកជំនាញជនជាតិរុស្ស៊ី និងម្នាក់ទៀតគឺជាអ្នកជំនាញសញ្ជាតិអាឡឺម៉ងដែលមកពីសិង្ហបុរី។ខណៈ៦នាក់ផ្សេងទៀតគឺជាជនជាតិវៀតណាម ដែលធ្វើដំណើរត្រលប់មកពីរុស្ស៊ី អាមេរិក ជប៉ុន និងម្នាក់ទៀតគឺមកពីអង់ហ្គោឡា។បន្ទាប់ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពុំបានរកឃើញករណីថ្មីចំនួន៧០ថ្ងៃមកហើយ វៀតណាមក៏ដូចជាប្រទេសឯទៀត ដែលទើបនិងមានអ្នកឆ្លងករណីថ្មីបន្ថែម ខណៈពួកគេពុំមានអ្នកកើតថ្មីអស់ពេលជាច្រើនថ្ងៃមកហើយ។


គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ នាក់ឆ្លងសរុបនៅវៀតណាមមានចំនួន ១២២៦នាក់ សះស្បើយចំនួន១០៨៧ ខណៈអ្នកបាត់បង់ជីវិតមានចំនួន៣៥នាក់។គួរបញ្ជាក់ផងដែរថា នៅពេលនេះរៀតណាមកំពុងធ្វើចត្តាឡីស័កមនុស្សចំនួន១៥៤២៩នាក់ ដែលពួកគេគឺមានការប្រាស្រ័យទាក់ទងជាមួយនាក់ជំងឺ និង មួយចំនួនទៀតគឺអ្នកដែលទើបតែធ្វើដំណើរមកពីបរទេស។បន្ថែមពីលើនេះទៀត អាជ្ញាធរវៀតណាមបាននិយាយថា ពួកគេនិងធ្វើការគិតប្រាក់ចំពោះអ្នកដំណើរជនជាតិបរទេសដែលធ្វើចត្តាឡីស័ក នៅក្នុងប្រទេសវៀតណាម ខណៈពេលមុន វៀតណាមគឺធ្លាប់ការធ្វើផ្តល់ជូនការចត្តាឡីស័កដោយមិនគិតប្រាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews