Trumpបដិសេធមិនទទួលស្គាល់ថាខ្លួនចាញ់ឆ្នោត ខណៈក្រសួងយុត្តិធម៍អាមេរិកកំពុងបើកការ...
-

(អាមេរិក) តាមសារព័ត៏មានBBCចុះផ្សាយកាលពីម្សិលមិញបានអោយដឹងថា អតីតប្រធានាធិបតីលោកDonal Trumpបដិសេធមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីខែវិច្ឆិកានេះទេ លោកថាវាគឺមានការក្លែងបន្លំ ដូច្នេះលោកមិនអានទទួលស្គាល់និងធ្វើការផ្ទេរអំណាចបាននោះទេ។

បើទោះបីជាអាមេរិកពុំទាន់ប្រកាសជាផ្លូវការពីប្រធានាធិបតីទី៤៦របស់ខ្លួនក៏ដោយ ប៉ុន្តែលទ្ធផលការបោះឆ្នោតបានបង្ហាញថាលោក Bidenគឺជាអ្នកឈ្នះក្នុងការបោះឆ្នោតមួយនេះ។ដោយឡែក ប្រធានាធិបតីជាប់ឆ្នោត លោកJoe Bidenបានមានប្រសាសន៏ថា ទោះបីជាលោកTrumpបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនេះក៏ដោយ ប៉ុន្តែវាមិនអាចផ្លាស់ប្តូរអ្វីបាននោះទេ។

គួរបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៏អាមេរិកបានផ្តល់សិទ្ធអោយព្រះរាជអាជ្ញាសហព័ន្ធដើម្បីធ្វើការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនេះហើយ។សមាជិកព្រឹទ្ធសភាកំពូល មកពីគណៈបក្សសាធារណរដ្ធ លោក Mitch McConnellមានប្រសាសន៍ថា ប្រធានាធិបតីមានសិទ្ធគ្រប់គ្រាន់ក្នុងការតតំាងជាមួយនិងច្បាប់ និងអាចតវ៉ាបានដោយស្របច្បាប់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc