(បរទេស) តាមសារព័ត៏មាន Today ចុះផ្សាយនៅថ្ងៃទី១១វិច្ឆិកានេះបានអោយដឹងថា នាវាកំសាន្តDream Cruisesរបស់សិង្ហបុរី បានធ្វើការចេញដំណើរពី Marina Bay Cruise Centre នៅថ្ងៃទី០៦វិច្ឆិកា កន្លងទៅ ដោយមានអ្នកដំណើរសរុបចំនួន១៤០០នាក់។
អ្នកគ្រប់គ្រងនាវាកំសាន្តនេះបានអោយដឹងថា ការចេញដំណើរកំសាន្តនៅលើផ្ទៃទឹក ខណៈពេលនៃជំងឺរាត្បាតកូវីដ គឺមិនមែនជារឿងងាយស្រួលនោះទេ។ពួកយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ព្រោះមិនមានកំពង់ផែណាមួយព្រមអនុញ្ញាតអោយយើងចូលចតឡើយ គឺយើងត្រូវធ្វើដំណើរដោយគ្មានគោលដៅច្បាស់លាស់នៅលើផ្ទៃសមុទ្ររហូតដល់ថ្ងៃត្រលប់មកសិង្ហបុរីវិញ។ប៉ុន្តែនាវាកំសាន្តពួកយើងបានធ្វើការត្រៀមយ៉ាងល្អរួមមាន៖
១. អ្នកដំណើរត្រូវធ្វើតេស្តទំាងពេលចុះឈ្មោះ និង នៅថ្ងៃឡើងនាវាកំសាន្ត
២. មានក្រុមគ្រូពេទ្យជំនាញ និងឧបករណ៏គ្រប់គ្រាន់នៅលើនាវា រួមទំាងមានឧបករណ៏ធ្វើតេស្ត៦០នាទីដឹងលទ្ធផល
៣. មានបន្ទប់ចំនួន៣៩ សំរាប់ដាក់អ្នកធ្វើដំណើរអោយនៅដាច់ដោយឡែក ប្រសិនបើសង្ស័យថាមានជំងឺកូវីដ-១៩ និងមានឧបករណ៏សំរាប់អ្នកកំពុងដាក់អោយនៅដាច់ដោយឡែក ទាក់ទងជាមួយអ្នកខាងក្រៅ
៤. សំរាប់ការញាំអាហារប៊ូហ្វេវិញ អ្នកដំណើរមិនអនុញ្ញាតអោយចាប់ដោយខ្លួនឯងទេ គឺចុងភៅជាអ្នកដួសអោយអាស្រ័យលើអាហារដែលអ្នកដំណើរចង់បាន មានការវាសកំដៅមុនចូលភោជនីយដ្ធាន មានម៉ាស៊ីនលាងដៃដោយស្វ័យប្រវត្តិ និងការរក្សាគម្លាតអោយនៅឆ្ងាយពីគ្នាជាដើម។
៥. អាងហែលទឹកគឺអនុញ្ញាតអោយមានភ្ញៀវត្រឹមតែ២៦ននាក់ប៉ុនោះ ហើយពួកគេត្រូវធ្វើការកក់ទុកជាមុនសំរាប់ការចូលលេង ដើម្បីជៀសវាងមនុស្សកកកុញ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ todayonline