អាកាសធាតុនៅវៀតណាម មានការចុះត្រជាក់ខ្លាំងនៅព្រឹកថ្ងៃពុធនេះ ដោយសារមាន...
-

(វៀតណាម) តាមសារព័ត៏មានវៀតណាម Tuoi Tre បានអោយដឹងថា ទីក្រុងហូជីមិញនិងខេត្តនៅភាគខាងត្បូងប្រទេសវៀតណាមគឺមានការចុះត្រជាក់ខ្លាំង ដោយសារឥទ្ធិលពលព្យុះEtau ហើយម៉្យាងគឺដោយសារជិតឈានចូលមកដល់រដូវរងារ។

ក្រសួងធនធានទឹកនិងឧតុនិយមវៀតណាម បានដោយដឹងថា ដោយសារឥទ្ធិពលព្យះ Etau នៅព្រឹកថ្ងៃពុធនេះអាកាសធាតុនៅទីក្រុងហូជិញមិញគឺមានការចុះត្រជាក់ខ្លាំង រួមនិងខេត្តមួយចំនួនទៀតនៅភាគខាងត្បូង គឺខេត្ត Binh Phuoc, Dong Naiនិងខេត្ត Tay Ninhដែលអាកាសធាតុធ្លាក់ចុះមកត្រឹម២០ទៅ២១អង្សាសេ។ដែលធ្វើអោយពលរដ្ធធ្វើដំណើរត្រូវពាក់អាវរងារដើម្បីការពារការចុះត្រជាក់នេះ។

គួរបញ្ជាក់ផងដែរថា ព្យុះEtauគឺជាព្យុះទី១២ហើយដែលវាយប្រហារមកលើប្រទេសវៀតណាមនៅក្នុងឆ្នំា២០២០នេះ ហើយព្យុះនេះនិងបង្កអោយមានភ្លៀងធ្លាក់ ខ្យល់បក់ដែលមានល្ពឿនពី៦០ទៅ៩០គីឡូម៉ែត្រក្នុងមួយម៉ោងនិងអាចឈានដល់១១៧គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews