នៅថ្ងៃពុធនេះ សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ករណីថ្មីចំនួន១៨នាក់បន្ថែមទៀត
-

(សិង្ហបុរី) តាមសារព័ត៏មាន Today ដែលបានចុះផ្សាយនៅថ្ងៃទី១១នេះបានអោយដឹងថា នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកានេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន១៨នាក់បន្ថែមទៀត សរុបចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះគឺមានចំនួន ៥៨០៩១នាក់។

ក្រសួងសុខាភិបាលសិង្ហបុរីបានអោយដឹងថា អ្នកទំាង១៨នាក់នោះ គឺមាន២នាក់ជាប្រជាជនក្នុងស្រុក ១៤នាក់ទៀតជាអ្នកចូលមកបំរើការងារនៅសិង្ហបុរី ក្នុងចំនោមនោះ ១០នាក់គឺជាអ្នកមកកម្រើការនៅតាមផ្ទះ។ក្រសួងសុខាភិបាលបានអោយដឹងថា ពួកយើងកំពុងតែធ្វើការត្រួតពិនិត្យនិងតាមដានអំពីករណីនេះហើយ សំរាប់លំអិត ក្រសួងនិងធ្វើការបកស្រាយក្នុងការថ្លៃងសន្និសីទសារព័ត៏មាននៅយប់ថ្ងៃពុធនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ todayonline