(បរទេស) លោកDonal Trumpនិងបន្តកាន់ការងារក្នុងការិយាល័យប្រធានាធិបតីដល់ថ្ងៃទី២០មករា រហូតដល់មានការប្រកាសប្រធានាធិបតីជាប់ឆ្នោតជាផ្លូវការ និងធ្វើការផ្ទេរដំណែង។សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northwestern University Kellogg School of Management លោក Tim Calkins បានអោយដឹងថា លោកDonal Trumpគឺមានឥរិយាបថខុសប្លែកពីប្រធានាធិបតីមុនៗរបស់អាមេរិក ហើយរូបលោកគឺបានធ្វើខុសពីបទដ្ធានប្រធានាធិបតីជាច្រើនទៀតផង។តែទោះជាយ៉ាងណាក៏ដោយ ខាងក្រោមជាអ្វីដែលគេគិតថាលោកTrumpនិងអាចធ្វើបានបន្ទាប់ពីចាកចេញពីសេតវិមាននៅអាណត្តិនេះ៖
១. ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីម្តងទៀតនៅ៤ឆ្នំាបន្ទាប់
នេះប្រហែលជាមិនទាន់ចុងបញ្ចប់នៃមហិច្ឆិតានយោបាយរបស់Trumpនោះទេ លោកអាចនិងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដូចអតីតប្រធានាធិបតីលោក Clevelandដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីទី២២និងទី២៤របស់អាមេរិកពីឆ្នំា(១៨៨៥-១៨៨៩ និងពីឆ្នំា១៨៩៣-១៨៩៧)
២. សង្គ្រោះអាណាចក្រជំនួញរបស់ខ្លួនឡើងវិញ
មុនពេលចូលមកក្នុងឆាកនយោបាយ លោកTrumpត្រូវបានគេស្គាល់ថាគឺជាសេដ្ធីអចលនទ្រព្យ ជាតារាទូរទស្សន៏ រួមទំាងមានBrandជាច្រើនដែលដាក់ឈ្មោះរបស់គាត់ផ្ទាល់ថែមទៀតផង។លោកTrumpមានសណ្ធាគារនិងទីលានវាយកូនហ្គោលជាច្រើនកន្លែងនៅក្នុងពិភពលោក រួមមាននៅ បុមបៃ អ៊ីស្តង់ប៊ុល ហ្វីលីពីន និង ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចក្រភពអង់គ្លេស ឌូបៃ និងឥណ្ឌូនេស៊ី។
៣.ងាកមកចាប់អារម្មណ៏លើប្រព័ន្ធផ្សព្វផ្សាយ
យើងដឹងហើយថា លោកត្រំាមិនមែនជាមនុស្សប្លែកមុខក្នុងកម្មវិធីទូរទស្សន៏ទេ លោកអាចបង្កើតកម្មវិធីទូរសទស្សន៏ផ្ទាល់ខ្លួន ឬអាចសហការណ៏ជាមួយនិងប្រព័ន្ធផ្សព្វផ្សាយផ្សេង។
៤. ចូលនិវត្តន៏
បន្ទាប់ពីបញ្ចប់ការងារជាប្រធានាធិបតីនៅខែកមរាខាងមុខនេះ លោក Trumpដែលមានវ័យ៧៤រូបនេះ អាចចំនាយពេលក្នុងបណ្ណាល័យប្រធានាធិបតី ឬមួយលោកអាចសំរាកលំហែកាយ លេងកូនហ្គោល ព្រោះយើងដឹងហើយថាលោកTrumpមានទ្រព្យសម្បតិ្តយ៉ាងច្រើន។ប៉ុន្តែលោកTrumpបានប្រាប់អោយដឹងថាលោកនិងមិនបញ្ឈប់ត្រឹមនេះទេ លោកចង់ឃើញTrump brandមានកាន់តែច្រើនបន្ថែមទៀតនៅក្នុងពិភពលោក។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bbc