លោកTrumpនិងអ្នកស្រីMelania ក្នុងទិវាគោរពវិញ្ញាណខ័ន្ធអតីតយុទ្ធជន១១វិច្ឆិការបស់អាមេរិក
-

(បរទេស) Veterant Dayគឺជាទិវាបុណ្យមួយដែលប្រារព្ធឡើងដើម្បីរំលឹកគុណដល់ អតីតយុទ្ធជនអាមេរិកដែលបាន ព.លី.ជីវិតដើម្បីប្រទេសជាតិនៅក្នុងសង្រ្គាម។ទិវានេះគឺប្រារព្ធឡើងជារៀងរាល់ឆ្នំាគឺនៅថ្ងៃទី១១វិច្ឆិកា ដើម្បីរំលឹកគុណដល់កងទ័ពអាមេរិកទាំងប្រុសទំាងស្រីដែលបាន.បូ.ជា.ជីវិតក្នុងសង្គ្រាមលោកលើកទី១។លោកTrumpនិងអ្នកស្រីMelania​បានទៅកន្លែងគោពវិញ្ញាណខ័ន្ធ ពលអតីតយុទ្ធជនទាំងអស់នោះ។

លោកប្រធានាធិបតី Donal Trumpបានចេញសារនៅបណ្តាញសង្គមរបស់លោកថា ពួកយើងអាចដោយមានសុខសន្តិភាព នឹង សេរីភាពពេញលេញបាន ទាំងអស់នេះគឺបានមកការ.ព.លី.ជីវិតរបស់អតីតយុទ្ធជនគ្រប់គ្នា ពួកយើងគ្មានថ្ងៃបំភ្លេចគុណបំណាច់ដ៏ធំធេងមួយនេះបានឡើយ។

ស្រ្តីដំបូងអ្នកស្រីMelania Trumpបានបង្ហោះសារក្នុងបណ្ដាញសង្គមTwitterrថា ពួកយើងសូមធ្វើការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអតីតយុទ្ធជនគ្រប់រូប ដែលបាន.ព.លី.ដើម្បីប្រទេសមួយនេះ ពួកយើងសូមបង្ហាញសេចក្តីគោរពដល់អ្នកដែលបានពលីគ្រប់គ្នា អរគុណសំរាប់ការលះបង់មួយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ FoxNews