រឿងចំលែកទំាង៥ ដែលប្រជាជនចិនបានធ្វើក្នុងទិវាអ្នកSingle ១១វិច្ឆិកាកាលពីម្សិលមិញនេះ
-

(ចិន)​​​​ ១១វិច្ឆិកាត្រូវបានគេស្គាល់ថា ជាទិវាអ្នកនៅលីវឬហៅថាSingle Dayដែលប្រជាជនចិនតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នំា។វា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០០៩ ដោយវេបសាយធំមួយគឺAlibaba Group ដើម្បីអបអរអ្នកដែលនៅលីវ និងមិនមានដៃគូរ ហើយវាជាថ្ងៃអ្នកគ្មានគូរចូលទិញឥវ៉ាន់ច្រើនបំផុត។នៅក្នុងឆ្នំានេះត្រឹមតែ២៤ម៉ោងប៉ុនោះ មានអ្នកចូលទិញរហូតដល់ ៧៤ពាន់លានដុល្លា ហើយ៥ខាងក្រោមនេះជារបស់ដែលប្រជាជនទិញច្រើនជាងគេបំផុត៖

១.លលាដ៏ក្បាល Shrunken

ចំនាយមិនដល់៥ដុល្លាទេ គ្រប់គ្នាអាចក្លាយទៅជាម្ចាស់លលាដ៏ក្បាលដ៏តូចច្រលឹងមួយនេះបានហើយ។វាគឺមានច្រើនពណ៏ អ្នកចូលចិត្តគូររូបអាចយកវាធ្វើជាគំរូ ប៉ុន្តែមានអ្នកទិញម្នាក់បានអោយដឹងថា មិត្តភ័ក្ភខ្ញុំនាងមិននៅSingleដូចខ្ញុំទេ ហើយខ្ញុំទិញលលាដ៏ក្បាលនេះដើម្បទុកបន្លាចនាងតែប៉ុនោះឯង។

២. កែវពន្លឺព្រះអាទិត្យ

វាជាការដូរដ៏ពិសេសសំរាប់ជូន មិត្តភ័ក្ភនិងក្មេងៗ វាសាកថ្មដោយពន្លឺព្រះអាទិត្យ ហើយសំរាប់អ្នកដែលទិញក្នុងទិវាអ្នកSingleគឺចំនាយត្រឹមតែ២៩យ័នទៅ៥៩យ័នតែប៉ុណោះគឺអាស្រ័យទៅតាមទំហំ

៣.ឈ្លើង

ទិវាអ្នកSingle នេះចំនាយត្រឹមតែ៣៨យ័នតែប៉ុណោះ គ្រប់គ្នានិងទទួលបានឈ្លើងចំនួន៥។គេបញ្ជាក់ថាវាប្រើសំរាប់គោលបំណងវិជ្ជសាស្រ្ត ដោយអ្នកទិញទុកវាក្នុងកន្លែងមានសីតុណ្ហភាព២០ទៅ២៦អស្សាសេ បន្ទាប់មកដាក់វានៅលើស្បែក ក្រោយពីវាបឺតឈ.ា.ម.រួចរាល់វានិងជ្រុះចេញដោយខ្លួនឯង។

៤. ជួបជាមួយនិងហោរាសាស្ត្រ

នេះជារឿងពេញនិយមមួយសំរាប់អ្នកនៅSingleធ្វើ ដោយសារចំនាយត្រឹមតែ៣៥យ័ន គ្រូទាយម្នាក់នេះ និងប្រាប់អំពី សំណាង ជីវិតការងារ ពេលណាអ្នកជួបគូរ ហើយនិងពេលណារៀបការ។

៥. មីដែលមានដាក់ឈ្មោះ

គ្រប់គ្នាអាចធ្វើការទទួលបានមីដែលមានឈ្មោះខ្លួនឯងមួយចានក្នុងតំលៃ ២៨យ័ន ដែលនេះគឺជារឿងដែលចំលែកមួយ ដែលប្រជាជនចិនបានធ្វើក្នុងទិវាអ្នកSingle ដោយពួកគេអះអាងថាវាធ្វើអោយពួកគេសប្បាយចិត្ត ដោយយើងអាចកុម៉្មុងអោយគេសរសេរថា រីករាយថ្ងៃកំណើតក៏បានដែរ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ .yahoo