(ថែ) តាមសារព័ត៏មាន Bangkok post ចេញផ្សាយកាលពីថ្ងៃទី១២វិច្ឆិកា នេះបានអោយដឹងថា ពិធីបុណ្យកាំជ្រួចនៅប៉ាតាយ៉ានិងត្រលប់មកម្ដងទៀត នៅយប់ថ្ងៃទី២៧និង២៨ ដែលមានការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាតនៅឆ្នេរសមុទ្រប៉ាតាយ៉ា ចាប់ពីម៉ោង៧យប់ ដែលនេះគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងប្រទេសថៃ។




មិនខុសពីរាល់ដងទេ នៅលើឆ្នេរខ្សាច់ពណ៏ស មិនត្រឹមតែអង្គុយគយគន់កាំជ្រួចដ៏ស្រស់ស្អាតនោះ ប៉ុន្តែនិងមានការប្រគុំតន្រ្តី ដែលចូលរួមពីតារាល្បីៗ ការសំដែងពិសេស រហូតដល់ពាក្យកណ្តាលអធ្រាត្រ រួមទំាងមានការលក់អាហារនិងភេសជ្ជះដ៏សម្បូរបែបថែមទៀតផង។




ប៉ុន្តែគួរបញ្ជាក់ផងដែរថា ដោយឡែកសំរាប់អ្នកចូលរួមនៅក្នុងពិធីនៅក្នុងឆ្នំានេះគឺ ដាច់ខាតគឺតម្រូវអោយពាក់ម៉ាស់ទំាងអស់គ្នា ដើម្បីការពារជំងឺកូវីដ-១៩។ហើយប្រសិនបើ អ្នកមិនចង់ទៅលើឆ្នេរខ្សាច់ដែលមានមនុស្សច្រើនទេ គ្រប់គ្នាក៏អាចគយគន់កាំជ្រួចពីទីខ្ពស់ដូចជាដូចជាហាងនៅជាប់និងឆ្នេរ ពីព្រោះថាកាំជ្រួចនិងធ្វើការបាញ់២០០ទៅ៣០០ម៉ែត្រពីច្រំាង ដែលធ្វើអោយឃើញទស្សនីយភាពស្រស់ស្អាតមិនខុសគ្នានោះទេ។


ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost