អ្នកស្រីMelania ប្រាប់អោយលោកTrumpព្រមទទួលស្គាល់ការពិត
-

(អាមេរិក) យើងដឹងហើយថា បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៦ ដែលលោកBidenទទួលបានសំលេងឆ្នោតនាំមុខ និងក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកកាលពីពេលថ្មីៗនេះក៏ដោយ ប៉ុន្តែលោកប្រធានាធិបតីDonal Trump បដិសេធមិនទទួលស្គាល់ថាលោកចាញ់នោះទេ ដោយលោកបានអះអាងថាវាគឺមានការក្លែងបន្លំ។

ដោយឡែក ទោះបីជាស្រ្តីដំបូង អ្នកស្រីMelania មិនបានធ្វើការបញ្ចេញមតិជាសារធារណៈជុំវិញរឿងនេះក៏ដោយចុះ ក៏ប៉ុន្តែ តាមប្រភពច្បាស់ការ គឺមនុស្សជំនិតអ្នកស្រីបានប្រាប់អោយសារព័ត៏មានCNNដឹងថា អ្នកស្រីMelania ក៏ដូចជាអ្នកឯទៀតដែរ គឺអ្នកស្រីបានប្រាប់អោយលោកTrumpព្រមទទួលស្គាល់ការពិត ថាលោកពិតជាបានចាញ់ នៅក្នុងការបោះឆ្នោតនេះហើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn