(អាមេរិក) លោក Brad Raffensperger រដ្ឋលេខាធិការរដ្ឋ Georgia កាលពីថ្ងៃពុធ បានប្រកាសបញ្ជាឲ្យធ្វើការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតដែលមានលក្ខណៈប្រកៀកប្រកិតគ្នាខ្លាំរវាងលោក Donald Trump និងលោក Joe Biden ដែលនេះជារដ្ធដែលធ្វើអោយលោកBiden មានការនំាមុខលោកTrump នៅក្នុងការបោះឆ្នោតនេះ។
សន្លឹកឆ្នោតចំនួនជិត៥លានសន្លឹកនៅក្នុងរដ្ឋ Georgia និងត្រូវបានរាប់ម្តងទៀត ដោយដៃ និងស្កេនឡើងវិញម្តងទៀតដោយកុំព្យូទ័រ។ខណៈលោក Biden កំពុងនាំមុខលោក Trump ចំនួន ១៤០០០ សំឡេង នៃសន្លឹកឆ្នោតសរុបជិត ៥ លានសំឡេង ដែលបានបោះនៅក្នុងរដ្ឋនោះ។
លោក Brad Raffensperger បានអោយដឹងថា ដំណើរការនេះនិងរៀបចាំដោយមន្រ្តីរៀបចំការបោះឆ្នោត ហើយនិងមានការអញ្ជើញអ្នកសង្កេតការណ៏គណបក្សទាំង២មកមើល ក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារនៅក្នុងរដ្ឋនេះមានការប្រជែងគ្នាខ្លាំង ហើយធ្វើបែបនេះនិងបង្ហាញពីភាពត្រឹមត្រូវ និងដើម្បីអោយមានទំនុកចិត្តទាំងសងខាង។ក៏ប៉ុន្តែលោកបន្ថែមថា លោកមិនពេញចិត្តចំពោះសំដីរបស់គណបក្សសាធារណរដ្ឋដែលថា ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia មានភាពមិនប្រក្រតី និងមិនត្រឹមត្រូវ។
លោកបន្ថែមថានេះជាដំណើរការមួយនេះ គឺមានភាពលំបាក ដោយសារសន្លឹកឆ្នោតមានចំនួនដ៍ទៅជិត៥លានសន្លឹក ប៉ុន្តែនិងធ្វើយ៉ាងណាអោយការរាប់ឡើងវិញនេះ បញ្ចប់នៅត្រឹមថ្ងៃទី២០វិឆ្ឆិកា និងធានាអោយបាននូវភាពត្រឹមត្រូវជាទីបំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ washingtonpost