(បរទេស) តាមសារព័ត៏មានCCNចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា នេះបានអោយដឹងថា គិលានុបដ្ឋាយិកាម្នាក់ បានថតវីដេអូ ទាំងដែលខ្លួនកំពុងពិបាកក្នុងការដកដង្ហើម ដើម្បីផ្ញើទៅក្រុមគ្រួសាររបស់ខ្លួនលើកចុងក្រោយ ហើយលោកបានបាត់បង់ជីវិតប៉ុន្មានម៉ោងបន្ទាប់ពីថតវីដេអូមួយនោះរួច។
លោក Sergio Humberto Padilla Hernandez បានដឹងពីអាការៈរបស់ខ្លួនច្បាស់ណាស់ ប៉ុន្តែលោកបានប្រឹងប្រែងថតវីដេអូ ផ្ញើទៅគ្រួសាររបស់លោកដោយពោរពេញដោយក្តីសង្ឃឹម នៅក្នុងវីដេអូនោះលោកបាននិយាយថា
" ខ្ញុំនិងជាសះស្បើយ ព្រោះនេះជាបំណងរបស់ព្រះ ពួកយើងនៅដើរទៅមុខជាមួយគ្នា។ខ្ញុំនិងជួបគ្រប់គ្នាម្តងទៀត គ្រួសារនិងមិត្តភ័ក្ភជាទីស្រលាញ់ ខ្ញុំដឹងថាគ្រប់គ្នាកំពុងបួងសួងអោយខ្ញុំឆាប់ជាសះស្បើយ ហើយមិនថាមានរឿងអ្វីនិងកើតឡើង គ្រប់គ្នាគឺជាមនុស្សដែលមានតម្លៃបំផុតនៅក្នុងជីវិតខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយអ្នកទំាងអស់គ្នានិងស្ថិតក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។"
គួរបញ្ជាក់ថា លោក Sergio Humberto Padilla Hernandez គឺជាបុគ្គលិកពេទ្យជួរមុខ ហើយលោកបានលះបង់ជីវិតខ្លួនឯង ដើម្បីសង្គ្រោះជីវិតអ្នកដទៃ។លោកបានទទួលមរណភាព នៅថ្ងៃទី៦វិច្ឆិកា នៅក្នុងមន្ទីពេទ្យ Cuauhtémoc កន្លែងលោកធ្វើការ ស្ថិតក្នុងប្រទេសម៉ិកស៊ិក ក្នុងវ័យ២៨ឆ្នាំ។
លោកAdalberto Hernadezត្រូវជាបងប្អូនជីដូនមួយបានប្រាប់អោយCNNដឹងថា មុនពេលលោក Sergio បាត់បង់ជីវិត បងស្រីរបស់លោកក៏បានបាត់បង់ជីវិតដោយសារជំងឺកូវីដ កាលពីខែ សីហា ក្នុងវ័យ៣០ឆ្នាំ ដូចគ្នាដែរ។លោកបន្តថា ម្តាយរបស់លោក Sergio ពិតជាឈឺចាប់ខ្លាំងណាស់ បាត់បង់កូនស្រីម្នាក់មិនយូរប៉ុន្មានផង ពេលនេះក៏ត្រូវមកបាត់បង់កូនប្រុសម្នាក់ទៀត។គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះ ម៉ិកស៊ិកមានអ្នកឆ្លងចំនួន៩៨៦០០០នាក់ និងបាត់បង់ជីវិតរហូតដល់៩៦៤៣០នាក់។សូមទស្សនាវីដេអូខាងក្រោម...
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn.