ក្នុងមួយថ្ងៃ អាឡឺម៉ង់ រកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់២៣៥៤២នាក់ ខណៈចំនួនអ្នកបាត់បង់ជីវិតកើនឡើងដល់...
-

(បរទេស) តាមសារព័ត៏មានចិន xinhuanet ចេញផ្សាយនៅថ្ងៃទី១៣វិច្ឆិកា នេះបានអោយដឹងថា ត្រឹមតែរយះពេលមួយថ្ងៃ អាឡឺម៉ង់មានអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់ទៅ២៣៥៤២នាក់ នេះបើយោងតាមវិទ្យាស្ថានរ៉ូបឺតកូចRobert Koch Institute(RKI)ទីភ្នាក់ងាររដ្ឋាភិបាលអាល្លឺម៉ង់ដែលទទួលបន្ទុកលើការស្រាវជ្រាវ គ្រប់គ្រងនិងការពារជំងឺ បានអោយដឹង។ដោយឡែក នៅក្នុងមួយថ្ងៃ អាឡឺម៉ង់មានអ្នកបាត់បង់ជីវិតរហូតដល់ទៅ២១៨នាក់ ដែលធ្វើអោយចំនួនអ្នកបាត់បង់ជីវិតសរុបនៅក្នុងប្រទេសនេះគឺកើនឡើងរហូតដល់ ១២២០០នាក់។

គួរបញ្ជាក់ដែរថា អាឡឺម៉ង់កំពុងស្ថិតក្នុងស្ថានភាពបិតប្រទេសរយះពេលមួយខែ ដើម្បីបង្កាការរាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ។ប្រធានាធិបតីអាឡឺម៉ង់លោក Lothar Wieler បានថ្លែងនៅក្នុងសន្និសិទសារព័ត៏មាន កាលពីថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពជំងឺកូវីដ គឺកាន់តែធ្ងន់ធ្ងរ ហើយពួកយើងចាំបាច់ត្រូវត្រៀមខ្លួនអោយរួចរាល់សំរាប់ស្ថានភាពកាន់តែអាក្រក់ដែលនិងមកដល់ក្នុងពេលប៉ុន្មានអាទិត្យខាងមុខនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ xinhuanet