កងរក្សាសន្តិភាព៧នាក់ រួមមានពលរដ្ឋអាមេរិក៥នាក់ បានបាត់បង់ជីវិតក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងប្រទេសអេហ្ស៊ីប...(មានវិដេអូ)
-

(បរទេស) តាមសារព័ត៏មាន cbsnews ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ វិច្ឆិកា បានអោយដឹងថា កម្លាំងអន្តរជាតិដែលឃ្លាំមើលកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល និង អេហ្ស៊ីបបានរាយការណ៏ថា កងរក្សាសន្តិភាព ៧ នាក់ក្នុងនោះមានជនជាតិអាមេរិក ៥ ជនជាតិបារាំងម្នាក់ ឆែកម្នាក់ បានបាត់បង់ជីវិតនៅពេលដែលឧទ្ធម្ភាគចក្រ Black Hawk មួយគ្រឿងរបស់អាមេរិក ដែលធ្លាក់ក្នុងអំឡុងពេលបំពេញបេសកកម្មធម្មតានៅឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីប។ចំណែកឯអ្នកទី៨ ដែលបានជិះដែរនោះគឺជាជនជាតិអាមេរិក គឺរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកតាមយន្តហោះដើម្បីទៅធ្វើការព្យាបាលហើយ។យ៉ាងណាក៏ដោយ គេមិនទាន់ធ្វើការបង្ហាញឈ្មោះជនរងគ្រោះទេ ដោយរងចាំជូនដំណឹងដល់សាច់ញាតិជាមុនសិន។កម្លាំងអន្តរជាតិដែលឃ្លាំមើលកិច្ចព្រមព្រៀងសន្តិភាព បានអោយដឹងថា គ្រោះថ្នាក់មួយនេះ គ្មានអ្វីក្រៅពីគ្រោះធម្មជាតិនោះទេ។

កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីជាប់ឆ្នោត Joe Bidenបានចេញសាររំលែកទុកនៅបណ្ដាញTwitter របស់លោកថា ៖ខ្ញុំសូមចូលរួមរំលែកទុកដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារកងរក្សាសន្តិសុខអាមេរិកដែលបានបាត់បង់ជីវិតក្នុងការបំពេញបេសកកម្មនៅលើកោះទីរ៉េន និងអ្នកដែលកំពុងរងរបួសសូមឆាប់ជាសះស្បើយ។ ខ្ញុំសូមចូលរួមជាមួយពលរដ្ឋអាមេរិកទាំងអស់ ក្នុងការផ្ដល់កត្តិយសក្នុងការលះបង់ដ៏ធំធេងមួយនេះ គ្រប់គ្នានិងស្ថិតក្នុងការសូមអធិស្ឋានរបស់ខ្ញុំ។សូមទស្សនាវិដេអូខាងក្រោម...


ប្រែមស្រួលដោយ ដាណយ

ប្រភព៖ cbsnews