កូរ៉េខាងត្បូងចាប់ផ្តើមផាកពិន័យពលរដ្ឋណា ដែលមិនពាក់ម៉ាស់ ខណៈអ្នកឆ្លងកូវីដ-១៩កើនឡើងយ៉ាងគំហុកឡើងវិញ
-

(បរទេស) តាមសារព័ត៏មានAssociated Press ចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញបានអោយដឹងថា  កូរ៉េខាងត្បូងមានការកើនឡើងអ្នកឆ្លងយ៉ាងគំហុកឡើងវិញ ក្នុងរយះពេល៧០ថ្ងៃ កាលពីថ្ងៃសុក្រម្សិលមិញនេះមានអ្នកឆ្លងករណីថ្មីរហូតដល់១៩១នាក់។ខណៈអ្នកឆ្លងច្រើនជាង១២០នាក់ គឺមកពីតំបន់ប្រជុំជនទីក្រុង រួមមានជិតមន្ទីពេទ្យ ផ្ទះថែទាំ ព្រះវិហារ សាលារៀន ភោជនីយដ្ឋាន និងការិយាល័យ នេះបើយោងតាម ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺរបស់កូរ៉េខាងត្បូង។

កូរ៉េនិងចាប់ផ្តើមរឹតបណ្តឹកគម្លាតសង្គមឡើងវិញ ជាពិសេសរដ្ឋាភិបាល និងធ្វើការផាកពិន័យចំនួន១០០,០០០វ៉ុន ស្មើនិង៩០ដុល្លា គិតចាប់ពីថ្ងៃសុក្រម្សិលមិញនេះ ចំពោះពលរដ្ឋណា  ដែលមិនពាក់ម៉ាសនៅទីសាធារណៈ។ នាយករដ្ឋមន្រ្តីលោក Chung Sye Kyun បានថ្លែងថា៖ ការកើនឡើងយ៉ាងកំហុកឡើងវិញនៃការរីករាលដាលនេះអាចបង្ខំឱ្យរដ្ឋាភិបាលពិចារណាយ៉ាងម៉ត់ចត់លើការឃ្លាតឆ្ងាយពីសង្គមម្តងទៀត។ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់ លោកបានពំអាវនាវ អោយមានការប្រុងប្រយ័ត្ន និងសុំអោយ សហជីពនិងក្រុមការងារស៊ីវិលលុបចោលការប្រមូលផ្ដុំដែលបានគ្រោងទុក។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ apnews