លោកBidenកើនដល់២៩០សំលេង បន្ទាប់ពីឈ្នះរដ្ឋArizona តែការផ្ទេរអំណាចនៅតែបន្តជាប់គាំង ខណៈលោកTrump...
-

(បរទេស) តាមសារព័ត៏មាន CNN ចុះផ្សាយកាលពីថ្ងៃ១៣វិច្ឆិកានេះបានអោយដឹងថា លោក Joe Biden បានពង្រឹងការឈ្នះឆ្នោតរបស់ខ្លួន បន្ទាប់ពីលោកបានព្យាករណ៏យកឈ្នះនៅរដ្ឋArizona ដែលជារដ្ឋមានការប្រកួតប្រជែងខ្លាំង។បន្ទាប់ពីរាប់សន្លឹកឆ្នោតអស់ពេលជាងមួយសប្តាហ៏ គិតចាប់ពីថ្ងៃទី៣ វិច្ឆិកាមក លោកBiden ត្រូវបានគេព្យាករណ៏និងយកឈ្នះនៅរដ្ឋArizona ដែលធ្វើអោយសំលេងឆ្នោតលោក កើនឡើងដល់២៩០សំលេងទូទាំងប្រទេស ខណៈលើសពី២៧០សំលេងត្រូវទទួលបានជ័យជំនះ ដែលធ្វើអោយលោកBiden អាចធ្វើការស្បថចូលកាន់ដំណែងនៅខែមករា ឆ្នាំ២០២១ខាងមុខនេះបាន។

តែទោះជាយ៉ាងណាក៏ដោយ ការផ្ទេរអំណាចជាផ្លូវការហាក់នៅមានភាពជាប់គាំង ខណៈលោកប្រធានាធិបតីDonal Trumpបដិសេធមិនទទួលស្គាល់ថារូបគាត់ចាញ់ឆ្នោត។ដោយឡែក ដើម្បីអាចយកឈ្នះ លោកTrumpចាំបាច់ត្រូវយកឈ្នះរដ្ឋយ៉ាងតិច៣ទៀត ប៉ុន្តែមិនទាន់មានភស្តុតាងដែលបង្ហាញថាលោកTrumpទទួលបានជ័យជំនះនៅក្នុងរដ្ឋទាំងនោះនៅឡើយទេ។គួរបញ្ជាក់ផងដែរថា រដ្ឋដែលនៅសល់ទាំងអស់ត្រូវកំណត់អោយបញ្ជាក់លទ្ធផលឆ្នោតរបស់ពួកគេនៅ ថ្ងៃទី៨ ធ្នូ ដើម្បីតែងតាំងប្រធានាធិបតីថ្មីជាផ្លូវការ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn