Wow ! ប្រូសូនី រំភើបចិត្តណាស់ ក្រោយ Love Riya ទិញរថយន្ត Lexus ឆ្នាំ២០២១ យ៉ាងថ្មីស្រឡាង ជូនដល់ខ្លួន
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ពីវត្តមានអ្នកមេម៉ាយ រូបស្រស់ Love Riya ដែលរាល់ថ្ងៃនេះ អ្នកនាង បានរកឃើញអ្នកស្អំបេះដូងហើយ ។ ប្រូសូនី ដែលបងប្អូនតែងតែឃើញ លោកជាមួយអ្នកនាង Love Riya​ ធ្វើដំណើរទៅណាមកជាមួយគ្នា និងតែងតែបង្ហាញពីភាពផ្អែមល្អែម ចំពោះគ្នា តាមរយៈការបង្ហោះវិដេអូ ឬ រូបភាពជាដើម។

ដោយឡែក នៅថ្ងៃ អ្នកមេម៉ាយរូបស្រស់ Love Riya បានទិញ រថយន្តមួយគ្រឿង ម៉ាក Lexus LX 570 ឆ្នាំ ២០២១ យ៉ាងថ្មីស្រលាង តែម្តង ជាកាដូជូនលោក សូនី ។ ប្រូសូនី ក៏បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយ ពេលបានទទួលកាដូពីអនាគតភរិយា របស់លោក ។

ជាមួយគ្នានោះផងដែរ ប្រូសូនី ក៏បានសាកល្បងជិះ ប្រូសូនី ពិតជាមានអារម្មណ៍សប្បាយរីករាយ រកពាក្យថ្លែងពុំបាន អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺកាដូមួយនេះ ទទួលបានពីមនុស្សពិសេស ផ្ទាល់តែម្តង។