(បរទេស) យោងតាមសារព័ត៏មាន Bangkok post ចុះផ្សាយនៅថ្ងៃសៅរ៍នេះបានអោយដឹងថា ថៃរកឃើញអ្នកឆ្លងកូវីដចំនួន៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លង កើនឡើងដល់៣៨៦៦នាក់ ទូទាំងប្រទេស។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានអោយដឹងថា អ្នកឆ្លងទំាង៥នាក់នោះគឺ ជនជាតិអាមេរិកម្នាក់ អ៊ីតាលីម្នាក់ និង៣នាក់ទៀតជាជនជាតិថៃ ដែល២នាក់គឺមកពីអង់គ្លេស និងបុរម្នាក់ទៀតវ័យ៤៤ឆ្នំាគាត់ត្រលប់មកពីសិង្ហបុរី។មន្ត្រីសុខាភិបាល បានប្រាប់អោយដឹងថា បុរស៤៤ឆ្នាំរូបនោះ ដំបូងគាត់គឺមិនបានបង្ហាញរោគសញ្ញានោះទេ តែក្រោយមកគាត់ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ពេលនេះកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យ ខេត្ត ឈុន បូរី។
គួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺកូវីដទូទាំងពិភពលោក កើនពី ៦៥៦,១៨០ ទៅ ៥៣.៧៣លាននាក់ ក្នុងរយះពេល២៤ម៉ោង និង អ្នកបាត់បង់ជីវិតកើនពី៩,៩៤២ ទៅដល់ ១.៣០លាននាក់។ខណៈអាមេរិកនៅតែឈរក្នុងលំដាប់ទី១ ដែលមានអ្នកឆ្លងច្រើនបំផុត។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost