មិនគួរឲ្យជឿ ! ប្តីប្រពន្ធខុសវ័យបន្តសាងក្តីស្នេហ៍ផ្អែមល្ហែម​ ដោយច្រៀងចម្រៀងមួយបទ អមជាមួយកាយវិការ ខាងប្រុស...(មានវីដេអូ)
សីហា
-

ប្រិយមិត្តបងប្អូនមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីពេលថ្មីៗនេះ បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាធ្វើការចែករំលែក រូបភាពរបស់គូរស្វាមីភរិយាថ្មី មួយគូរ ដែលបានរៀបការជាមួយគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលខាងកូនកំលោះ ហាក់មានអាយុ ច្រើនជាងខាងកូនក្រមុំ ដាច់តែម្តង តែស្នេហា​មិនដែលប្រកាន់​ លើអាយុនោះឡើយ។

ជាក់ស្តែងកាលពីពេលថ្មីនេះ ខ្សែរជីវិតរបស់ពួកគាត់ទាំងពីរនាក់ ហាក់មានបងប្អូនជាច្រើន មានការចាប់អារម្មណ៍ និងធ្វើការចែករំលែក ជាបន្តបន្ទាប់ ព្រោះតែឃើញការស្រលាញ់របស់ពួកគាត់ទាំងពីនាក់ ពិតជាផ្អែមល្អែម យល់ចិត្តយល់ថ្លើម ផ្តល់ភាពកក់ក្តៅដល់គ្នា ជាពិសេស គឺការស្រលាញ់ បានផ្តល់ឲ្យគ្នាគ្មានសល់ចន្លោះ។

ដោយឡែកកាលពីពេលថ្មីៗនេះស្រាប់តែបែកធ្លាយវិដេអូមួយធ្វើឲ្យក្មេងៗខ្លះ សូមខ្មាស់ដោយចេញបទចម្រៀងពោលពេញដោយភាពផ្អែមល្ហែមចង់លើសជាតិស្ករ ដោយខាងស្រីជាអ្នកច្រៀង រីឯខាងប្រុសជាអ្នកសម្តែងកាយវិការទស្សនាហើយមានអារម្មណ៍ នេះបង្ហាញថា បែបនេះជាស្នេហាពិត មិនមែនគិតរឿងអាយុទេ​ សំខាន់ចិត្តនិងចិត្តស្រលាញ់គ្នា ៕ តោះកុំអោយខាតពេលយូរ ចង់ដឹងថាបែបណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖