អ្នកស្រី អង់សាន ស៊ូជី ឈ្នះឆ្នោតក្នុងអាណត្តិទី២ យ៉ាងភ្លូកទឹកភ្លូកដី
-

(បរទេស) តាមសារព័ត៏មាន AIJAZEERAចុះផ្សាយកាលពីថ្ងៃទី១៣ វិច្ឆិកា បានអោយដឹងថា អ្នកស្រី អង់សាន ស៊ូជី មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលបានកាន់អំណាចបន្ទាប់ពីអ្នកស្រី ឈ្នះឆ្នោតកាលពីឆ្នំាពី២០១៥ ទទួលបានជ័យជំនះក្នុងការបោះឆ្នោត ថ្ងៃ៨ ខែវិច្ឆិកា ឆ្នំា២០២០ម្តងទៀតយ៉ាងភ្លូកទឹកភ្លូកដី។

គណៈកម្មការរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ម៉ា បានប្រកាសពីថាគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ទទួលបានជ័យជំនះដោយទទួលបានអសនៈរហូតដល់ទៅ៣៤៦ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨វិច្ឆិកា ដោយអសនៈត្រឹមតែ៣២២និងទទួលជ័យជំនះ។នេះជាការបោះឆ្នោតបែបប្រជាធិបតេយ្យក្នុងប្រទេសនេះលើកដំបូង បន្ទាប់ពីត្រូវបានដឹកនាំដោយយោធាអស់រយះពេលជាច្រើនទសវត្សរ៏។

គួរបញ្ជាក់ផងដែរថា មីយ៉ាន់ម៉ានៅតែបន្តមានជំលោះរវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលប្រយុទ្ធគ្នាដើម្បីស្វ័យភាពក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេសនេះ ទើបគណៈកម្មការរៀបចំការបោះឆ្នោតសំរេចលុបចោលការប្រជែងយកតំណែងនៅក្នុងរដ្ឋសភាចំនួន ២២ ដោយសារការព្រួយបារម្ភពីបញ្ហាសន្ដិសុខ ដោយធ្វើឲ្យពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាច្រើន មិនអាចបោះឆ្នោតបាននៅតាមតំបន់ដែលគណបក្សជនជាតិភាគតិចមានការគាំទ្រច្រើនបំផុត។ចំនែក ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ គឺមិនអនុញ្ញាតអោយធ្វើការបោះឆ្នោតទេ ដោយដោយសារតែរដ្ឋាភិបាលមិនទទួលស្គាល់ថាពួកគេគឺជាពលរដ្ឋរបស់ប្រទេស បើទោះជាពួកគេរស់នៅមីយ៉ាន់ម៉ាជាច្រើនជំនាន់ហើយក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអាមេរិកប្រចាំមីយ៉ាន់ម៉ា បានលើកពីការកង្វល់ចំពោះការលុបកន្លែងបោះឆ្នោតមួយចំនួន និងរួមទំាងមិនអនុញ្ញាតអោយជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បោះឆ្នោត និងការរក្សាទុកអាសនៈជាច្រើននៅក្នុងរដ្ឋសភាឲ្យពួកយោធា ប៉ុន្តែលោកថា៖ ទោះបីជាយ៉ាងណាក៏ដោយ នេះជាជំហានដ៏ធំមួយក្នុងការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ aljazeera