ជ័យជំនះដែលទទួលបានពីការក្លែងបន្លំ ខ្ញុំគ្មានហេតុផលអីត្រូវទទួលស្គាល់នោះទេ
-

(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយកាលពីថ្ងៃ ទី១៥ វិច្ឆិកា បានអោយដឹងថា លោកប្រធានាធិបតី Donal Trump ធ្វើការបង្ហាញខ្លួនជាលើកដំបូង កាលពីថ្ងៃទី១៥ ដើម្បីទទួលស្គាល់ជ័យជំនះរបស់លោកBiden ក្នុងការបោះឆ្នោតថ្ងៃទី៣ វិច្ឆិកា ប៉ុន្តែលោកបានថ្លែងថា “ ខ្ញុំមិនទទួលស្គាល់អ្វីទាំងអស់ ” លោកនៅតែបន្តអះអាងបែបនេះដដែល បើទោះបីជាលោកគ្មានភស្តុតាងណាមួយបង្ហាញថាការបោះឆ្នោតនោះគឺមានការក្លែងបន្លំក៏ដោយ។

លោកTrumpនៅតែបន្តវាយប្រហារលោកBidenនៅក្នុងបណ្តាញសង្គមTwitterផ្ទាល់ខ្លួនរបស់លោក បើទោះបីជាលោកមិនបាននិយាយចំឈ្មោះរបស់លោកBiden ក៏ដោយ លោកបានសរសេរថា “ គេទទួលបានជ័យជំនះព្រោះតែការបោះឆ្នោតគឺមានការក្លែងបន្លំ គេជាអ្នកឈ្នះតែក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយតែប៉ុនោះ ”។

ដោយឡែក ក្រុមអ្នកគាំទ្រលោកDonal Trump នៅតែបន្តប្រមូលផ្តុំដើម្បីតវ៉ាក្នុងរដ្ឋធានីវ៉ាស៊ីនតោន និង នៅតាមរដ្ឋផ្សេងៗមួយចំនួនទៀត ដែលការតវ៉ានេះ បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវឃាត់ខ្លួន ដោយពួកគេបានឈានដល់ការប្រើហិង្សានិងប៉ះទង្គិចជាមួយនិងក្រុមប៉ូលីស។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia