(អង់គ្លេស) យោងតាមសារព័ត៏មាន Bangkok postចុះផ្សាយកាលពីថ្ងៃ ទី១៦ វិច្ឆិកា នេះបានអោយដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសកំពុងធ្វើចក្តាឡីស័ក បន្ទាប់ពីរូបលោកបានចូលរួមប្រជុំជាមួយសភាមួយក្រុមតូច មានរយះពេល៣៥នាទីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយមានសមាជិកសភាម្នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩។
អ្នកនាំពាក្យរដ្ឋាភិបាលបានអោយដឹងថា លោកនាយករដ្ឋមន្រ្តី និងបន្តធ្វើការពីការិយាល័យរបស់លោកមក ព្រមទាំងបន្តដឹកនាំរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនិងកូវីដ-៩ជាបន្តទៀតដូចគ្នា។អ្នកនាំពាក្យបានបន្តថា នៅពេលនេះ លោក Boris Jonhson គឺមានសុខភាពធម្មតា មិនមានរោគសញ្ញាណាមួយខុសប្រក្រតីនោះទេ។លោកកំពុងអនុវត្តន៏ការធ្វើ ចត្តាឡីស័ក ដោយខ្លួនឯង ប៉ុន្តែអ្នកនាំពាក្យមិនបាននបញ្ជាក់ប្រាប់នោះទេថារយះពេលប៉ុន្មានថ្ងៃ ប៉ុន្តែក្រសួងសុខាភិបាលអង់គ្លេសកំណត់រយះពេល១៤ថ្ងៃ សំរាប់អ្នកធ្វើចត្តាឡីស័កដោយខ្លួនឯង។
គួរបញ្ជាក់ផងដែរថា លោក Boris Jonhson ធ្លាប់ឆ្លងកូវីដ-១៩ម្តងរួចមកហើយកាលពីខែមេសា ប៉ុន្តែលោកបានជាសះស្បើយវិញ ហើយពេលនេះលោកកំពុងតែព្រួយបារម្ភការឆ្លងសារជាថ្មី និងកំពុងអនុវត្តន៏ការធ្វើចក្តាឡីស័ក។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost