(បរទេស) តាមសារព័ត៏មាន Bangkok post ចុះផ្សាយកាលពីថ្ងៃទី១៦ វិច្ឆិកា នេះបានអោយដឹងថា ជន.ល្មើ.ស.ដែលមានឈ្មោះថា Yiamwut Julapong វ័យ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅខេត្ត Phetchambun ដោយប៉ូលីសបង្ក្រាបបទឧក្រិដ្ឋបានដឹកនាំដោយលោក Pol Col Neti Wongkularb មេបញ្ជាការនៃអង្គភាពរងស៊ីអេសឌី។
រូបគេត្រូវតុលាការតំបន់ប៉ាតាយ៉ា ប្រកាស់ចាប់ខ្លួនតាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៦ ពីបទប្រើប្រាស់.អា.វុធ.ដោយខុសច្បាប់ និងបាន.បា.ញ់.សំ.លា.ប់.បុរសសញ្ជាតិនូវែលសេឡង់ដែលជាអ្នកជំនួញនិងគ្រូកីឡាកាយវប្បកម្មម្នាក់មានឈ្មោះថា Stephen Miller កាលពីឆ្នាំ២០០៦នៅប៉ាតាយ៉ា។
ប៉ូលីសបានអោយដឹងថា Jintanaដែលជាមិត្តស្រីរបស់ជនរងគ្រោះMiller អោយសារភាពថា រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីពួកគេទាំង២មានបញ្ហានិងគ្នា ដោយJintanaបានសារភាពថា ខ្លួនបានជួល Yiamwut និងមិត្តភ័ក្ភគេម្នាក់ទៀតដើម្បអោយចាត់ការMiller ជាថ្នូរនិងខ្សែរកមាសមួយខ្សែ។Jintanaបន្តថា បន្ទាប់ពីពួកគេបានឈ្លោះគ្នា Millerបាន វ.ា.យ.ធ្វើបាបនាងថែមទាំង.គំ.រា.ម.យករបស់របរមានតំលៃទាំងអស់ដែលរូបគេធ្លាប់ប្រគល់អោយនាងត្រលប់ទៅវិញ ទើបបានជានាងសំរេចចិត្តបែបនេះ។គួរបញ្ជាក់ផងដែរថា ប៉ូលីសខេត្ត Phetchambun បានធ្វើការចាប់ខ្លួន.ជន.ល្មើ.ស.និងអ្នកពាក់ព័ន្ធនិងប្រគល់អោយប៉ូលីសខេត្តប៉ាតាយ៉ាដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ហើយ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost