ជាសះស្បើយនិងអនុញ្ញាតអោយចេញពីមន្ទីពេទ្យអស់ពេលជាង២ខែ ស្រាប់តែធ្វើតេស្តវិជ្ជមានកូវីដម្តងទៀត ថែមទាំង...
-

(វៀតណាម) តាមសារព័ត៏មានវៀតណាម Toui Tre ចុះផ្សាយថ្ងៃទី១៦ វិច្ឆិកា បានអោយដឹងថា និស្សិតជនជាតិរុស្ស៊ីវ័យ២១ឆ្នាំម្នាក់ ដែលបានមករៀននៅទីក្រុងហាណូយ រូបគេ បានមកដល់ហាណូយកាលពីថ្ងៃទី១០សីហា ដោយធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតនៅទីក្រុងហាណូយ។រូបគេបានសំរាកព្យាបាលនៅមន្ទីពេទ្យជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី២៥សីហា  បន្ទាប់ពីរូបគេបានជាសះស្បើយនិងធ្វើតេស្តឃើញអវិជ្ជមានចំនួន៦ដង ក្រុមគ្រូពេទ្យអនុញ្ញាតអោយរូបគេចេញពីមន្ទីពេទ្យនៅថ្ងៃ ទី១៧ កញ្ញា នេះបើតាមការអោយដឹងរបស់ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់វៀតណាម។

បន្ទាប់ពីចេញពីមន្ទីពេទ្យនិស្សិតម្នាក់នោះបន្តស្នាក់នៅផ្ទះរយះពេល២អាទិត្យទៀត រូបគេបានពាក់ម៉ាស់ ប៉ុន្តែបានប៉ះពាល់ជាមួយនិងក្រុមគ្រួសារ រួមទាំងមិត្តស្រីរបស់គេដូចគ្នា។ហើយក្នុងរយះពេលអាទិត្យនោះ គេក៏បានទៅថ្នាក់រៀន គឺក្នុងសាកលវិទ្យាល័យហាណូយ ប៉ុន្តែគេអង្គុយគម្លាត២ម៉ែត្រ ពីមិត្តរួមថ្នាក់។ក្រោយមកនៅថ្ងៃទី៧ គេបានទៅមន្ទីពេទ្យHanoi Transport Hospital បន្ទាប់ពីគេមានអាការៈក្តៅខ្លួន។

ប៉ុន្តែគេត្រូវបានអនុញ្ញាតអោយទៅផ្ទះវិញព្រោះដោយសារតែកម្តៅមិនធ្ងន់ធ្ងរ។បន្ទាប់មកនៅថ្ងៃសៅរ៍ គេបានទៅមន្ទីពេទ្យដដែលម្ដងទៀត បន្ទាប់ពីកម្តៅគេកើនឡើងដល់៣៩អង្សាសេ ក្រោយមកក្រុមគ្រូពេទ្យយកសំណាករបស់គេទៅពិនិត្យហើយរកឃើញថា គេវិជ្ជមានកូវីដ-១៩ម្តងទៀត បន្ទាប់ពីជាសះស្បើយអស់រយះពេលជាង២ខែ។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់វៀតណាម បានអោយដឹងថា យ៉ាងហោចណាស់មនុស្ស២៥នាក់គឺមានទំនាក់ទំនងជិតស្និតជាមួយរូបគេ ហើយអាជ្ញាធរកំពុងស្វែករកអ្នកដែលបានទាក់ទងជាមួយនិស្សិតម្នាក់នោះបន្ថែមទៀត។

ប្រែសម្រួលដោយ​ ដាណយ

ប្រភព៖ tuoitrenews