(អាមេរិក) យោងតាមសារព័ត៏មាន Fox News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៦ ម្សិលមិញនេះបានអោយដឹងថា ទីភ្នាក់ងារអវកាស NASA បានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនជាថ្មីម្តងទៀតហើយ ក្រោយការបាញ់បង្ហោះដោយជោគជ័យនូវយានអវកាស SpaceX Crew Dragon កាលពីថ្ងៃអាទិត្យ ទី១៥វិច្ឆិកានេះ។
NASA បានប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនឯកជន SpaceX ជាលើកដំបូង ដោយបានផ្ទុកអវកាសយានិករបស់ខ្លួនចំនួន៤រូប ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center ក្នុងរដ្ឋ Florida ក្នុងដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ បានដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតី លោកDonal Trump បានអបអរសាទរចំពោះភាពជោគជ័យនេះថា “យើងឈរកំពុងឈរនៅសហស្សវត្សរ៍ថ្មីដើម្បីត្រៀមខ្លួនដើម្បីដោះសោរអាថ៌កំបាំងនៃលំហ”។គួរបញ្ជាក់ផងដែរថា អវកាយានិកទំាង៤ ដែលមានជនជាតិអាមេរិក៣រូបនិងជប៉ុនមួយរូបនោះ និងគ្រោងទៅដល់ស្ថានីយអវកាសអន្តរជាតិនៅយប់ថ្ងៃចន្ទ។ហើយនៅពេលទៅដល់ ពួកគេនិងធ្វើការរួចជាមួយនិងអាវកាសយានិកជនជាតិអាមេរិកមួយរូប និង រុស្ស៊ី២ ដែលបានទៅដល់កាលពីខែមុននេះ។
ការធ្វើពិសោធន៍ជាច្រើនលើក ក៏ដូចជាការធ្វើបេសកកម្មជាច្រើនខែ នៅស្ថានីយអវកាសអន្តជាតិ ក្រុមអ្នកអវកាសរំពឹងថា NASA និងអាចរៀបចំសំរាប់នំាអ្នកទេសចរដើម្បីទៅលេងនៅឋានព្រះច័ន្ទ និងភពព្រះអង្គារឆាប់ៗនាពេលអនាគត់។
សូមទស្សនាវិដេអូខាងក្រោម...
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ foxnews